មិនឱ្យចាញ់ចិត្ត! ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រកាសថានឹងចែកចាយវ៉ាក់សាំងការពារ Covid-19 ដេីម្បីប្រេីប្រាស់ទូទាំងពិភពលោក
បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាថា នឹងផ្ដល់វ៉ាក់សាំងការពារវីរុស COVID-19 ទូទាំងសកលលោក នៅពេលដែលវាត្រូវបានបង្កើតឡើង ម្យ៉ាងទៀតគឺដើម្បីលុបបំបាត់ការរិះគន់នៃការឆ្លើយតបរបស់រដ្ឋាភិបាល
លោក ចំពោះករណីផ្ទុះឡើយងនូវជំងឺរាតត្បាត ដែលបានសម្លាប់មនុស្សជាង៣១៥០០០នាក់ នៅជុំវិញពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នាថ្ងៃទី១៨ ខែឧសភានេះ។
ការអះអាងនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសភារបស់អង្គការសុខភាពពិភពលោក តាមរយៈវីដេអូពីចម្ងាយ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ លោកស៊ី បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។
លោកក៏បាននិយាយផងដែរថា ប្រទេសចិននឹងផ្តល់ថវិកាចំនួន២ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនេះ។
លោក...