ប្រជាពលរដ្ឋ ដែលជាអ្នកដឹកបន្លែមួយចំនួន បានប្រមូលផ្តុំគ្នាបម្រុងធ្វើការបិទផ្លូវតវ៉ា ក្រោយស្ថាប័នគយទារប្រាក់ឡើងថ្លៃបន្ថែម ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានចុះរៀបចំសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ
ដើម្បីឲ្យងាយស្រួលធ្វើចរាចរណ៍ឡើងវិញ ក្រោយមានការកកស្ទះនៅលើស្ពាន និងបានណែនាំដល់ពួកគាត់កុំឲ្យយករទេះមកដាកើតវ៉ាបែបនេះ គួរតវ៉ាដោយសន្តិវិធី ដោយមិនរំខានដល់ប្រជាពលរដ្ឋផ្សេងទៀត ទើបពួកគាត់ព្រមរំសាយ ៕