ពលរដ្ឋខ្មែររស់នៅអាមេរិកម្នាក់ទៀតហើយបានស្លាប់ដោយសារតែជំងឺកូវីដ១៩ ដោយភាពយឺតយ៉ាវទទួលយកអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យ…(មានវីដេអូ)

0
1986

(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែររស់នៅអាមេរិកម្នាក់ទៀត បានទទួលមរណភាពដោយសារតែជំងឺកូវីដ១៩ កាលពីម៉ោង១១៖៤៥នាទីព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០។ មរណភាពនេះត្រូវបានអះអាងថា កើតមកពីភាពយឺតយ៉ាវមិនយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យក្នុងការមកទទួលយកអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋខ្មែរដែលទទួលមរណភាពដោយសារជំងឺកូវីដ១៩នេះ មានឈ្មោះ ពុជ រស្មី អាយុ៥៤ឆ្នាំ រស់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

យោងតាមលោក ជា ហួង ដែលជាមិត្តភក្តិបានបញ្ជាក់មកអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅមុនពេលជនរងគ្រោះឈានដល់បាត់បង់ជីវិត លោក ពុជ រស្មី បានកើតជំងឺគ្រុន ហើយបានព្យាយាមទាក់ទងទៅគ្រូពេទ្យជាច្រើនដង តែគេមិនមកទទួលយកទៅព្យាបាលនោះឡើយ ដោយគេឆ្លើយតបថា ជំងឺនៅសភាពធូរស្រាលនៅឡើយ ចាំស្ថានភាពធ្ងន់ទើបទៅទទួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតដល់ស្ថានភាពធ្ងន់ធ្ងរខ្លាំង ទើបក្រុមគ្រូពេទ្យមកទទួលយកអ្នកជំងឺទៅមន្ទីរពេទ្យនៅទីក្រុងញូវយ៉ក។ បើតាមលោក ជា ហួង ពេលមកទទួលនេះ ក្រុមគ្រូពេទ្យមិនបានទៅលើកអ្នកជំងឺនោះទេ ព្រោះតែខ្លាចឆ្លងជំងឺ ដោយតម្រូវឱ្យគ្រួសារលើកអ្នកជំងឺដាក់លើរថយន្តសង្គ្រោះដោយខ្លួនឯងជំនួសវិញ។

លោក ជា ហួង បានឱ្យដឹងថា ក្រោយពេលយកទៅដល់មន្ទីរពេទ្យគេមិនបានអនុញ្ញាតឱ្យក្រុមគ្រួសារចូលទៅជិតនោះឡើយ ហើយពេលទទួលមរណភាពក៏មិនបានឱ្យគ្រួសារសាច់ញាតិទៅជិតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជា ហួង បានលើកឡើងថា មរណភាពរបស់លោក ពុជ រស្មី គឺបណ្តាលមកពីភាពយឺតយ៉ាវរបស់ក្រុមគ្រូពេទ្យ។ លោកថា បើក្រុមគ្រូពេទ្យយកចិត្តទុកដាក់ហើយទៅទទួលអ្នកជំងឺតាំងពីឈឺដំបូង គឺមិនប៉ះពាល់ដល់អាយុជីវិតបែបនេះឡើយ។

លោកក៏បានបញ្ជាក់ផងដែរថា សេវាសុខាភិបាលនៅសហរដ្ឋអាមេរិកមិនងាយស្រួលនោះឡើយ ពេលឈឺគឺមិនងាយហៅគ្រូពេទ្យមកទទួលទៅព្យាបាលនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ សហរដ្ឋអាមេរិក មានអ្នកកើតជំងឺកូវីដ១៩ ចំនួន ៣២១,៥១៧នាក់ហើយ ខណៈអ្នកស្លាប់មានរហូតដល់ ៩,១២៩នាក់ ហើយអ្នកព្យាបាលជាមានចំនួន ១៦,៥៧០នាក់។ ប្រទេសអាមេរិក ក្លាយជាប្រទេសដែលមានអ្នកកើតជំងឺកូវីដ១៩ច្រើនជាងគេបំផុត ក្នុងចំណោមប្រទេស និងដែនដីចំនួន២០៨ ដែលកើតមានជំងឺនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅសហរដ្ឋអាមេរិកជាដែនដីមួយ ដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើនណាស់ផងដែរ។ តែមកដល់ពេលនេះមិនទាន់មានរបាយការណ៍ ឬទិន្នន័យច្បាស់លាស់ថា តើមានពលរដ្ឋខ្មែរប៉ុន្មាននាក់ឆ្លង និងប៉ុន្មាននាក់ប៉ះពាល់អាយុជីវិតនោះឡើយ?

តែព័ត៌មានដែល Fresh News ទទួលបាន លោក ពុជ រស្មី គឺជាពលរដ្ឋខ្មែររស់នៅអាមេរិកទីពីរហើយដែលស្លាប់ដោយជំងឺកូវីដ១៩ ខណៈដែលជនទីមួយ គឺម្តាយរបស់លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុននាំចេញអង្ករ Amru Rice។ ម្តាយរបស់លោក សុង សារ៉ន ដែលមានអាយុ ៦៥ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្រុសម្នាក់ដែលរស់នៅសហរដ្ឋអាមេរិកជាមិត្តភក្រ្តលោក ពុជ រស្មី បានប្រាប់បន្ថែមឲ្យដឹងថា សាកសពលោក ពុជ រស្មី ត្រូវបានក្រុមគ្រូពេទ្យរក្សាទុកនៅក្នុងសាលតម្កល់សព រយៈពេល៧ថ្ងៃសិន ទើបផ្តល់ដំណឹងឲ្យដឹង គឺមិនអនុញ្ញាតឲ្យសមាជិកគ្រួសារទៅជិតនោះឡើយ។ គ្រូពេទ្យបានប្រាប់ថា ក្រោយពី៧ថ្ងៃ គ្រូពេទ្យយកទៅសាកសពទៅបូជា ដោយតម្រូវឲ្យសាច់ញាតិគ្រួសារបង់លុយ៣០០០ដុល្លារទៀតសម្រាប់ការបូជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ដែរថា សហរដ្ឋអាមេរិក កំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដោយសារតែចំនួនអ្នកឆ្លងកើនឡើងច្រើន ធ្វើឱ្យខ្វះមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ ហើយក្រុមគ្រូពេទ្យ និងសម្លៀកបំពាក់ សម្ភារៈផ្សេងៗទៀត សម្រាប់គ្រូពេទ្យប្រើប្រាស់ក៏ខ្វះខាតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមពលរដ្ឋខ្មែរនៅអាមេរិក បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ បើមិនទាន់ដល់កម្រិតធ្ងន់ធ្ងរទេ គឺគេមិនយកទៅមន្ទីរពេទ្យនោះឡើយ ព្រោះខ្វះកន្លែងសម្រាប់ដាក់អ្នកជំងឺ។

សូមជំរាបថា ថ្មីៗនេះប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកម្នាក់ផ្សេងទៀតបានថតវិដេអូ (ទស្សនាវិដេអូខាងក្រោម) រៀបរាប់ចែករំលែកបទពិសោធន៍មួយ នៅពេលទទួលសេវាសុខាភិបាល ដោយលាយលំជាមួយ សាររិះគន់យ៉ាងចាស់ដៃ ទៅលើការធ្វើតេស្ដ និងព្យាបាលជំងឺ COVID-19 នៅសហរដ្ឋអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូដែលបានចែកចាយក្នុងបណ្ដាញសង្គម Facebook បុរសជនជាតិខ្មែររូបនោះ បានអះអាងថា នៅពេលខ្លួនមានអាការៈស្រដៀង ជំងឺ COVID-19 ហើយទៅឲ្យពេទ្យអាមេរិកពិនិត្យ ស្រាប់តែពេទ្យនោះ ឆ្លើយត្រឡប់មកវិញថា ពួកគេគ្មានឧបករណ៍សម្រាប់ធ្វើតេស្ដនោះឡើយ ដោយគ្រាន់តែយកសំឡៃដាក់ចូលច្រមុះ ដើម្បីពិនិត្យរកជំងឺផ្ដាសាយធម្មតាប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជនជាតិខ្មែររូបនេះ បានឲ្យដឹងទៀតថា តាមអ្វីដែលលោកធ្លាប់ឃើញអត្ថបទព័ត៌មានផ្សព្វផ្សាយ បានបញ្ជាក់ថា មន្ទីរពេទ្យនៅក្នុងរដ្ឋចចារ សហរដ្ឋអាមេរិក អាចមានសមត្ថភាពធ្វើតេស្ដអ្នកជំងឺសង្ស័យកើត COVID-19 បានត្រឹមតែ៥០នាក់ប៉ុណ្ណោះ ខណៈប្រជាជននៅទីនោះប្រមាណ៧-៨លាននាក់។

លោកបានបន្ថែមទៀត បើយោងតាមសម្ដីរបស់គ្រូពេទ្យនៅទីនោះបានប្រាប់ ប្រសិនបើពលរដ្ឋណាដែលរកឃើញមានជំងឺ COVID-19 គឺតម្រូវឲ្យទៅសម្រាកព្យាបាលនៅផ្ទះខ្លួនឯង ដោយហេតុថា មន្ទីរពេទ្យគ្មានកន្លែងដើម្បីឲ្យស្នាក់នៅព្យាបាលនោះឡើយ៕ប្រភព Freshnews

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖