(សៀមរាប)៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៨នាក់ ពាក់ព័ន្ធនឹងករណីឆក់កាបូបយ៉ាងសកម្ម នៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩។
យុវជនទាំង ០៨នាក់ ដែលប៉ូលិសចាប់ខ្លួន នៅក្រុងសៀមរាប ហើយត្រូវបានកំណត់មុខសញ្ញា ក្នុងអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) និងឈានដល់ការឃាត់ខ្លួនជាក់ស្តែងនោះ រួមមាន៖
១.ឈ្មោះ សេង ស៊ីហ្គិច ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សាលាកំរើក ក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)។
២.ឈ្មោះ សេង ចេន ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប (គ្មានសារធាតុញៀន)។
៣.ឈ្មោះ កែវ គង្គា ហៅអាឆាលីឬអាជើងទា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)
៤.ឈ្មោះ ប៊ន បុត្រា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (គ្មានសារធាតុញៀន)។
៥.ឈ្មោះ តាវ យីតុង ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិទ្រាក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប(គ្មាសារធាតុញៀន)។
៦.ឈ្មោះ ហម និមល ហៅយ៉ា ភេទស្រី អាយុ ១៧ឆ្នាំ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (មានសារធាតុញៀន)។
៧.ឈ្មោះ ណាង សុខហេង ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(មានសារធាតុញៀន)។
៨.ឈ្មោះ ឡាំ រស្មី ហៅអាម៉ី ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(គ្មានសារធាតុញៀន)។
នៅពេលឃាត់ខ្លួនយុវជនទាំង ០៨នាក់នោះ ប៉ូលិសក៏បានដកហូតវត្ថុតាង រួមមាន ម៉ូតូធ្វើសកម្មភាពចំនួនបីគ្រឿង៖ ១.ម៉ាកហុងដា ហ្ស៊ូមមឺអ៉ិច ស៊េរីឆ្នាំ២០១៨ ពណ៌សលាយក្រហម កាំរាយកង់ស្ព័រ ពាក់ស្លាកលេខសៀមរាប 1AB.6745។ ២.ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1B.1474។ ៣.ម៉ាកហុងដា អាយខុន ស៊េរីឆ្នាំ២០០៨ ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G.1339 និងកុំព្យូទ័រយួរដៃមួយគ្រឿង ម៉ាក Lennovo ពណ៌ខ្មៅ និងសម្ភារៈមួយចំនួន។
ប៉ូលិសបានឲ្យដឹងថា ក្រុមជនសង្ស័យទាំង ៨នាក់ បានសារភាពពីការជិះម៉ូតូឆក់កាបូប ជាបន្តបន្ទាប់ រួមមាន៖
-មិនចាំថ្ងៃ តែនៅក្នុងខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ២៣ នៅចំណុចកែងផ្លូវបំបែកសាលាកូស្មូ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
-នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ចំណុចមុខស៊ុបនាគ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
-នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧ នៅចំណុចផ្លូវកូម៉ៃ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
-នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ចំណុចមុខខារ៉ាអូខេព្រីមមៀ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
-នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២១ ខាងលិចស្ពាននាគ ១០០ម៉ែត្រ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
-នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០ ព្រឹកនៅចំណុចហួសកន្លែងត្រួតពិនិត្យសំបុត្រចាស់ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
-នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០ៈ០០នាទីថ្ងៃត្រង់ ចំណុចផ្លូវកូម៉ៃហួសផ្លូវបត់ចូលខារ៉ាអូខេញឹក ប៊ុនឆៃ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
-នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២២ៈ០០នាទី ចំណុចមុខហាងថតរូបសាកលលោក ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
-នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ពុំចាំម៉ោង ចំណុចខាងជើងរង្វង់មូល មុខគ្រុឌ ទៅព្រលានយន្តហោះប្រហែល២០០ម៉ែត្រ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ ភឹង ចន្ដារ៉េត ស្នងការរងខេត្តសៀមរាប បានអោយដឹងថា ជនសង្ស័យទាំងអស់ ត្រូវបានប៉ូលិសកសាងសំណុំរឿង បញ្ជូនទៅតុលាការ កាលព្រឹកថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០១៩ នេះ៕ប្រភពពី
www.swiftnewsdaily.com