កំពង់ស្ពឺ៖ មនុស្ស១១នាក់បានស្លាប់ និងរបួស២នាក់ ក្នុងករណីគ្រោះចរាចរណ៍ រវាងរថយន្ត៣គ្រឿងបុកគ្នាក្នុងនោះបណ្តាលអោយរថយន្ត២គ្រឿងឆេះ នៅគីឡូម៉ែត្រលេខ៨៥-៨៦ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រលប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលកំពង់ស្ពឺបានអោយដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលេីបង្កឡេីងដោយរថយន្តហាយឡែនឌ័រ ធ្វេីដំណេីរពីទិសខាងកេីតទៅទិសខាងលិច ពេលមកដល់ចំណុចកេីតហេតុរថយន្តហាយឡែនឌ័របានវ៉ារថយន្តមួយគ្រឿង ក៏ជ្រុលទៅបុករថយន្តក្រុង២៤កៅអីរបស់ក្រុមហ៊ុនវិរៈប៊ុនថាំក្នុងទិសដៅបញ្ច្រាស់គ្នា ហេីយរថយន្តហាយឡែនឌ័រ ខ្ទាតទៅបុករថយន្តទូរីស ហេីយក៏ឆេះតែម្តង។
លោកឧត្តមសេនីយ៍ត្រីស្នងការរងបន្តថាក្នុងរថយន្តហាយឡែនឌ័រ ស្លាប់៦នាក់ និងខាងរថយន្តក្រុង២៤កៅអី ស្លាប់៥នាក់។
ក្រោយកេីតហេតុសមត្ថកិច្ចបានដឹកជនរងគ្រោះទៅព្យាបាល នឹងសម្រួលចរាចរណ៍នៅកន្លែងកេីតហេតុ ចំណែកសាកសពសមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារ ប៉ុន្តែក្នុងនោះមិនដឹងថាអ្នកស្លាប់មានជនបរទេសរឺអត់? ៕
សូមទស្សនាវីដេអូខាងក្រោម