(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ កាលវេលាទាបភ្លឺថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះបានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំង ក្លឹបកម្សាន្ត លុច្សសារី (Luxurious)មានទីតាំងនៅខណ្ឌដូនពេញ។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ សារធាតុញៀនមួយចំនួនធំ និងឃាត់ខ្លួនបានមនុស្សជាច្រើននាក់ផងដែរ។
ទោះជាយ៉ាងណា មិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ថា តើក្នុងការចុះបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងបាន ឬយ៉ាងណានៅឡើយទេ?
គួររម្លឹកថា កាលពីវេលាទាបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ មានហេតុការណ៍បាញ់ប្រហារជនរងគ្រោះបណ្តាលឲ្យបាញ់ភ្លៅជនរងគ្រោះ បានកើតឡើង នៅក្នុងក្លឹបកម្សាន្ត លុច្សសារី មានទីតាំងផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយមកជនបង្កឈ្មោះ វីន សុក្របញ្ញា ជាកូនប្រុសលោកជំទាវ កែវ មរកត ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕