ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេបាសាក់ ស្ថិតនៅក្នុងក្រុងតាខ្មៅអំពាវនាវឱ្យរដ្ឋាភិបាលរកកន្លែងសម្រាប់រស់នៅ ខណៈរស់នៅក្រោមតង់ ជួបការលំបាកវេទនាខ្លាំង

0
312

ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេបាសាក់ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលផ្ទះរបស់ពួកគាត់បាក់ស្រុតដីចូលទន្លេ អំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនរកកន្លែងសម្រាប់រស់នៅ ដោយថា ពួកគាត់កំពុងជួបការលំបាកវេទនាខ្លាំង រស់នៅក្រោមតង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី២២ ខែកុម្ភៈ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១០ខ្នង​ នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានបាក់ស្រុតដីចូលទន្លេ ក្នុងនោះ៤ខ្នងបាក់ចូលទន្លេទាំងស្រុង ចំណែក៦ខ្នងទៀតបាក់ដែរតែនៅជាប់ច្រាំងនៅឡើយ។​

អ្នកស្រី មួន ឡៃសៀម រៀបរាប់ថា ច្រាំង​ទន្លេដែលបាក់ធ្វើឱ្យផ្ទះគាត់ធ្លាក់ចូលទន្លេនេះ គឺ​ក្រោយពីរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៣ មកបូមខ្សាច់នៅខាងក្រោយផ្ទះរបស់ពួកគាត់កាលពីឆ្នាំកន្លងមក។ អ្នកស្រីបន្តថា ពេលនេះ ពួកគាត់រស់នៅក្រោមតង់ ជួបការលំបាកខ្លាំង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីថា៖ «​​ខ្ញុំសំណូមពរឯកឧត្ដម លោកជំទាវ ​ឱ្យគាត់ជួយកូនចៅ​មានជម្រករស់នៅវិញមក កូនចៅពិបាកវេទនា​ អត់មានជម្រកគឺពិបាកតែម្ដង ​ជាពិសេសកូនតូចតែម្ដងៗ»។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី យ៉ុម សុខា លើកឡើងដែរថា ការដែលពួកគាត់នាំគ្នាបន្តបោះតង់ស្នាក់នៅជាប់ដីច្រាំងទន្លេទាំងប្រឈមនឹងគ្រោះថ្នាក់បែបនេះ ដោយសារពួកគាត់គ្មានប្រាក់ទិញដី និងផ្ទះថ្មី។ អ្នកស្រីបន្តថា អាជ្ញាធរបានចុះទៅស្រង់ឈ្មោះ និងចំនួនគ្រួសារ ដែលផ្ទះបាក់រលំចូលទន្លេរួចហើយ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ មិនទាន់ទទួលបានដំណឹងពីអាជ្ញាធរថា នឹងដោះស្រាយយ៉ាងម៉េចនៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីថា៖ «សំណូមពរឱ្យគាត់ដោះស្រាយ​ឱ្យបានឆាប់មក ព្រោះកូនចៅ​វេទនា​ណាស់ ក្ដៅ ក្បែរចិញ្ចើមថ្នល់​ក្ដៅហែង ថ្មើរនេះអី​ក្ដៅងំ​ ក្មេងៗមកមួយម៉ោង រត់ទៅបាត់ទៀត»។ ​

ពលរដ្ឋម្នាក់ទៀត លោក សំរិទ្ធិ ថាច លើកឡើងដែរថា ប្រសិនអាជ្ញាធរនៅតែអូសបន្លាយក្នុងការដោះស្រាយនោះ លោកថា ពួកគាត់នឹងជួបការលំបាកកាន់តែខ្លាំង ព្រោះគ្មានកន្លែងស្នាក់ហើយ បង្គន់ និងទឹកក៏គ្មានសម្រាប់ប្រើប្រាស់ដែរ។ លោកស្នើទៅរដ្ឋាភិបាលជួយផ្ដល់ដីកន្លែងមួយសម្រាប់ពួកគាត់ស្នាក់នៅ ដោយសារ បច្ចុប្បន្ន ពួកគាត់នៅជាប់ច្រាំងទន្លេទាំងព្រួយបារម្ភ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកថា៖ «​ខ្ញុំបារម្ភខ្លាចបាក់ទៀត ​ប៉ុន្តែ ឥឡូវខ្ញុំអត់មានផ្លូវជ្រើសរើស ​ខ្ញុំចេះតែនៅបណ្ដោះអាសន្នសិន ​ ប្រសិនបើរដ្ឋាភិបាលជួយដោះស្រាយ ​អាចទាក់ទង​ក្រុមហ៊ុនផ្សេងៗឱ្យគាត់​ជួយបងប្អូនយើង១០គ្រួសារហ្នឹង ដើម្បីរកទីតាំងណាសុវត្ថិភាព​ឱ្យនៅផង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ មានប្រសាសន៍ថា ករណីបាក់ផ្ទះពលរដ្ឋចូលទន្លេនេះ មិនមែនមកពីការបូមខ្សាច់ទេ គឺមកពីកន្លែងដែលពលរដ្ឋរស់នៅនោះចំខ្សែទឹក។ លោកបន្តថា នៅពេលដែលបាក់ អាជ្ញាធរបានចុះទៅទីកន្លែងនោះ ដោយបានសហការជាមួយកាកបាទក្រហម យកសម្ភារ អង្ករ ទឹកត្រី រួមទាំងថវិកាមួយចំនួនជូនដល់ពលរដ្ឋទាំង១០គ្រួសារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក គង់ សោភ័ណ្ឌ បន្តថា អាជ្ញាធរបានចុះទៅស្រង់ចំនួនប្រជាពលរដ្ឋ ហើយក៏កំពុងធ្វើការសិក្សា ដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែ ចំពោះការស្នើសុំរបស់ប្រជាពលរដ្ឋវិញ លោកថា អាជ្ញាធរមិនទាន់មានលទ្ធភាពរកដីឱ្យស្នាក់នៅនោះទេ។

លោកថា៖ «យើងខ្វះលទ្ធភាពផងដែរ ដែលថាទៅទិញដី ឬទិញផ្ទះ​ជូនគាត់​ នោះគឺយើងមិនទាន់មានលទ្ធភាពដល់កម្រិតហ្នឹងទេ ​ប៉ុន្តែ យើងមិនចោលពួកគាត់ទេ យើងនឹងព្យាយាមជួយគាត់បណ្ដើរតាមលទ្ធភាពដែលយើងអំពាវនាវ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីឆ្នាំ២០១៧ ប្រជា​ពលរដ្ឋ​រាប់រយ​នាក់នៅភូមិកោះគរ សង្កាត់រកាខ្ពស់ បាននាំគ្នា​តវ៉ា ​ទាមទារ​ទៅ​ក្រុមហ៊ុន​​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់ ដោយ​ពលរដ្ឋ​ថា ការបូមខ្សាច់នេះនឹង​ធ្វើ​ឱ្យ​បាក់​ដី​ច្រាំង​ទន្លេ។ ពេលនោះតុលាការខេត្តកណ្តាលបានកោះហៅតំណាងពលរដ្ឋដែលតវ៉ាករណីនេះទៅសាកសួរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលរស់នៅជាប់ទន្លេបានរុះរើផ្ទះ៥ខ្នងចេញទាំងបង្ខំចិត្ត បន្ទាប់ពីច្រាំងទន្លេនៅក្រោយផ្ទះរបស់ពួកគេបានបាក់ជាបន្តបន្ទាប់៕ប្រភព VOD