ប្រធានគណបក្សខ្មែរក្រោកមិនញញើតនឹងការប្រមានប្ដឹងពីរដ្ឋបាលឫស្សីកែវទេ ថែមទាំងបញ្ចេញភ័ស្តតាងថែមទៀត ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់និងប្រេីប្រាស់អំពេីហឹង្សា

0
326

សេចក្ដីប្រកាសព័ត៌មាន
ជុំវិញការចុះបេសកកម្មសិក្សាលេីករណីពលរដ្ឋប្ដឹងរដ្ឋបាលខណ្ឌឫស្សីកែវចំពោះការបង្ខាំងមនុស្សខុសច្បាប់និងប្រេីប្រាស់អំពេីហឹង្សា

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មានកិត្តិយសជម្រាបសាធារណជននឹងអ្នកសារព័ត៌មានទាំងអស់អោយបានជ្រាបថា កាលពីល្ងាចថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះយេីងខ្ញុំបានទទួលតម្រុយអំពីពលរដ្ឋដែលធ្លាប់ជាម្ចាស់បណ្ដឹងក្នុងទំនាស់ដីធ្លីនាតំបន់អភិវឌ្ឍន៍ឫស្សីកែវថា មានការចាប់លោក ព្រំបូរ ដាក់ចូលឡាន យកទៅសាលាខណ្ឌ និងបង្ខាំងលោកព្រំបូរក្នុងបន្ទប់ប្រជុំសាលាសាលាខណ្ឌ រហូតមានការបង្ករហិង្សាអោយមានរបួសធ្ងន់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាកិច្ចឆ្លេីយតបភ្លាមៗ យេីងខ្ញុំបានដឹកនាំមន្ត្រីជំនាញដោយសហការនិង មន្ត្រីអង្កេតការពីលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ទៅដល់មន្ទីពេទ្យខេមា សាខាទួលគោកដេីម្បីស្រាវជ្រាវស៊េីបអង្កេត

ក្នុងការស្រាវជ្រាវនេះគ្រូពេទ្យប្រចាំការបានអះអាងថាអ្នកជំងឺ ឈ្មោះ ព្រំបូរ មានអាការៈចុកដេីមទ្រូងនិងប្លោកនោម ដែលក្នុងសភាពនោះពិតជាមានការ សុងទឹកនោមប្រាកដមែន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកយេីងខ្ញុំក៏បានសាកសួរលេីជនរងគ្រោះដែលលោកអាចនិយាយបាន ៖ លោកអះអាងថារដ្ឋបាលខណ្ឌមកចាប់លោកដាក់ឡានថែមទាំងវាយដំអោយជង្គង់បណ្ដាលអោយគាត់ចុកប្លោកនោម បន្ទាប់មកនៅពេលគេបង្ខាំងគាត់គឺគាត់មានអារម្មណ៍វិលមុខ ឈានដល់ការទប់ស្មារតីលែងបាននឹងសន្លប់ រហូតដល់ម៉ោងជាង១១ទេីបក្រុមគ្រួសារបានមកដល់បញ្ជូនលោកទៅមន្ទីពេទ្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបានទទួលតម្រុយជា ភារកិច្ចពេលយេីងខ្ញុំចុះបេសកកម្មម្ដងៗតែងតែមានការផ្សព្វផ្សាយជាសាធារណៈចំពោះបេសកកម្មរបស់ខ្លួន ដោយបង្ហាញពី អង្គហេតុ តាមការរៀបរាប់របស់ សាម៉ីបណ្ដឹង ដែលបានផ្ដល់ព័ត៌មានមកយេីងខ្ញុំ ហេីយសាម៉ីបណ្ដឹងមានផ្ដិតមេដៃទទួលខុសត្រូវចំពោះមុខច្បាប់ពាក់ព័ន្ធនិងការអះអាងរបស់ខ្លួន ចំពោះមុខមន្ត្រីសង្កេតការមកពីវិមានសន្តិភាពដេីម្បីធានាភាពសុក្រឹត្យរបស់យេីងខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីយេីងខ្ញុំបានប្រមូលតម្រុយជាបន្តបន្ទាប់និងស៊េីបអង្កេតលេីបញ្ហានេះរហូតទទួលបាន លិខិតព័ត៌មាននានាស្ដីពីស្ថានភាពជំងឺរបស់លោក ព្រំ បូរ ដែលចេញដោយមន្ទីរព្យាបាលខេមា ជាឯកសាគតិយុត្តិដ៏រឹងមាំដែលប្រាកដថាលោក ព្រំ បូរ ពុំបានធ្វេីពុតដូចការអះអាងរបស់រដ្ឋបាលខណ្ឌឫស្សីកែវនោះទេ ព្រោះក្នុងលិខិតដែលពេទ្យវាយតម្លៃលេីស្ថានភាពត្រួតពិនិត្យរាងកាល គឺអ្នកជំងឺមានការឈឺចាប់ ( phycial examination ) ហេីយតាមការទទួលតម្រុយនានាពីអ្នកជំនាញខាងវេជ្ជសាស្ត្រ មនុស្សធម្មតាមិនអាចសុងទឹកនោមបានទេព្រោះមានអាការៈឈឺចាប់ណាស់ ! (ការផ្ដល់តម្រុយនេះមានភស្តុតាងជាងសម្លេង)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះរដ្ឋបាលខណ្ឌឫស្សីកែវបានបង្ហោះវីឌីអូមួយ ដោយមានចេតនាអោយមហាជនវិនិច្ឆ័យត្រឹមការមេីលឃេីញថា លោក ព្រំ បូរ ធ្វេីពុត ។ តែយ៉ាងណាមិញ វីឌីអូមួយនោះហាក់បង្ហាញពីតម្រុយបន្ថែមនៃការបង្ខាំងមនុស្ស ព្រោះរូបភាពជាវីឌីអូគឺមនុស្សត្រូវបានជាប់ក្នុងបន្ទប់បិទទ្វា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលគ្មានមនុស្សនៅ នឹងគ្មានទិដ្ឋភាពប្រជុំអ្វីនោះដែរ ហេីយវីឌីអូ មានលក្ខណៈមិនប្រក្រតីនៃចំណុចជាច្រេីនទៀត នេះបេីយោងតាមការរិះគន់របស់មហាជន ក្នុង comment លេីគេហទំព័ FreshNews ឯនៅចំណុចមួយទៀតគឺ រដ្ឋបាលខណ្ឌបានអះអាងថាខ្លួនអញ្ជេីញលោក ព្រំ បូរ មកបំភ្លឺ តែតាមការទទួលភស្តុតាងរបស់យេីងខ្ញុំទទួលបានជាវីឌីអូ គឺមានព្រឹត្តការណ៍ចាប់ដាក់ឡានដោយកម្រោល ពុំមែនជាអញ្ជេីញនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេីយករណីនេះសាមីខ្លួនជាជនរងគ្រោះនឹងប្រេីប្រាស់សិទ្ធរបស់ខ្លួនរកយុត្តិធម៌តាមយន្តការច្បាប់ដែលមានចែង

អាស្រ័យដូចនេះសូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាននិងថ្លឹងថ្លែងដេីម្បីចៀសវាងអោយបានអំពីការបំភ័ន្តអង្គហេតុនានា ។ប្រភព William Guang