លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ប្ដេជ្ញា លែងអោយមានការធ្វើផ្លូវគ្មានគុណភាព គ្មានបច្ចេកទេស ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬផ្លូវចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង ជាដើម

0
510

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ លោក ស៊ុន ចាន់ថុល អះអាងថា វាគ្រប់គ្រាន់ហើយ ​និងទទួលយកមិនបានទៀតឡើយ ចំពោះការលើកឡើងអំពីផ្លូវសំបុកមាន់ ការធ្វើផ្លូវគ្មានគុណភាព គ្មានបច្ចេកទេស ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬផ្លូវចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោក ប្តេជ្ញា​ថា នឹងលែងឱ្យមាន​ផ្លូវគ្មានគុណភាព និងគ្មានបច្ចេកទេសទៀតឡើយ ដោយធ្វើយ៉ាងណា​ គោរពតាមយន្តការគុណភាព និងបច្ចេកទេសជាសំខាន់​ ដោយថា ជាតម្រូវការយូរអង្វែងរបស់ពលរដ្ឋ​ និងចៀសវាង​ការខាតបង់ថវិកាជាតិ​លើបញ្ហានេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ក្រសួងនឹងមិនអនុញ្ញាតឱ្យ​មានការ​កសាងផ្លូវ ពិសេសផ្លូវជាតិ និងផ្លូវខេត្តធំៗ ខូចគុណភាពទៀតឡើយ។ លោកថា ​ខាងក្រសួងមានក្រុមការងារពិសេសធ្វើការងារនេះ ព្រមទាំង​ចាត់វិធានការចំពោះអ្នកទទួលខុសត្រូវ​លើបញ្ហានេះ ​ដែលបណ្តោយឱ្យមានការ​ធ្វើ​ផ្លូវគ្មានគុណភាពបន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកមានប្រសាសន៍ថា៖ «ត្រូវធ្វើផ្លូវឱ្យមានគុណភាព ធ្វើផ្លូវឱ្យរឹងមាំ។ ដូច្នេះ យើងបាន​បង្កើត​ក្រុម​​ពិសេស​អត់ប្រាប់មុនទេ ពីរក្រុមនេះនឹងចុះទៅដោយគ្មានប្រាប់មុន ដោយត្រូវខួងៗ តែមិនគ្រប់លក្ខណៈបច្ចេក​ទេស​ទេ ត្រូវទទួលខុសត្រូវ ដូចជា​ត្រូវពិន័យ​រដ្ឋបាល។ល។ យើងត្រូវធ្វើអីចឹង។ យើងពង្រឹងបច្ចេកទេស​ក្នុងការកសាងផ្លូវរបស់យើង មិនអនុញ្ញាតឱ្យសាងសង់ផ្លូវដែលគ្មានគុណភាពទៀតទេ​ »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់រដ្ឋមន្ត្រីរូបនេះ ក្រោយពេល​ផ្លូវធ្វើដំណើរនៅកម្ពុជា ពិសេសផ្លូវជាតិ ​​ត្រូវបានពលរដ្ឋ​ និងសង្គមស៊ីវិលមួយចំនួនរិះគន់​ថា ​ធ្វើឡើងគ្មានគុណភាព ធ្វើមុខខូចក្រោយ ហើយ​បញ្ហានេះធ្វើឱ្យរដ្ឋត្រូវខាតបង់ថវិកា​សម្រាប់​ការជួសជុល​ផ្លូវទាំងនោះជាថ្មីទៀត ស្របពេលថវិកាដែលធ្វើផ្លូវ​នៅកម្ពុជាភាគច្រើន​ជា​កម្ចីពីបរទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋមន្ត្រី​ក្រសួងសាធារណការនេះ នឹងបរាជ័យ ប្រសិន​បើរដ្ឋាភិបាល​គ្មាន​យន្តការច្បាស់លាស់ ដូចជា​ គម្រោងកសាងផ្លូវគ្មានតម្លាភាព គ្មានការចូលរួមពីពលរដ្ឋ និងអ្នកឃ្លាំមើល ព្រមទាំងមិនបានបង្ហាញជាសាធារណៈនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហានេះ លោកជំរុញឱ្យរដ្ឋាភិបាល​មានយន្តការជាក់លាក់ បើកចំហឱ្យ​មានការចូលរួម​យ៉ាងសកម្មពី​ពលរដ្ឋ និងអង្គការសង្គមស៊ីវិល​ រាល់គម្រោងកសាង​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈទាំងឡាយ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដ​របស់ពលរដ្ឋជា​ម្ចាស់ប្រទេស។

លោកមានប្រសាសន៍ថា៖ «និយាយរួម​ ប្រសិនបើ​សង្គមស៊ីវិល ឬប្រជាពលរដ្ឋ អាចចូលរួម​ក្នុងដំណើរការ​ដេញថ្លៃ។ ពួកគេចូលរួម​ក្នុងនាមអ្នកឃ្លាំមើល និងទទួលបាននូវព័ត៌មាន​ទាក់ទងឯកសារផ្សេងៗដូចជាស្តង់ដារផ្លូវ តម្លៃ ហើយនិងការចូលរួម​ក្នុងដំណើរការនៃការផ្តល់សេវា »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា​ ក្នុងមួយឆ្នាំ ក្រសួង​ទទួលបានថវិកាជាតិជិត២រយលានដុល្លារសហរដ្ឋអាមេរិក ​ដើម្បីថែទាំ និងជួសជុលផ្លូវ​ ដែលស្ថិតនៅ​ក្រោមការគ្រប់គ្រប់របស់ក្រសួងមួយនេះ។

ក្រៅពីកង្វះគុណភាព និងបច្ចេកទេស​​ដែលនាំឱ្យផ្លូវខូច រដ្ឋមន្ត្រីរូបនេះថា បញ្ហាដឹកជញ្ជូនលើសទម្ងន់កំណត់​ក៏ជាបញ្ហាប្រឈមខ្លាំងដែលធ្វើឱ្យផ្លូវចាប់ខូច ហើយលោកក៏​អំពាវនាវ​ដល់ម្ចាស់រថយន្ត​ ឬក្រុមហ៊ុន​ដឹកជញ្ជូនឱ្យគោរពច្បាប់ និង​ព្រមានចាត់វិធានការ​ដល់ម្ចាស់រថយន្ត​ដែលដឹកលើសទម្ងន់ទាំងនោះ​ ដោយគ្មានការរើសអើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ សម្រាប់លោក សន ជ័យ ​មើលឃើញថា​ ស្ថាប័ន​រាជការស៊ីវិលមួយនេះនឹងពិបាកចាត់វិធានការ​ចំពោះ​ម្ចាស់រថយន្ត ឬក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយ​ណា​​ដែលមានអំណាច និងមានឥទ្ធិពល។

យោងតាមអង្គការទិន្ន័យអំពីការអភិវឌ្ឍកម្ពុជា ដែលធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ ចេញផ្សាយ​កាលពីចុងខែមេសា​ ឆ្នាំ២០១៩ ឱ្យដឹងថា ​​ផ្លូវ​សរុប​នៅ​កម្ពុជា​ មានប្រវែងជិត៥ម៉ឺនគីឡូម៉ែត្ រ(៤៧,២៦៣​)​ ក្នុង​នោះ​ ៧៤%​ ជា​ផ្លូវ​ខេត្ត​នៅ​ទី​ជនបទ​។​ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ខែសីហា​ឆ្នាំមុន​ ​​លោក​ ស៊ុន​ ចាន់​ថុល​ បាន​លើកឡើង​ថា​ គិត​ត្រឹម​ចុងឆ្នាំ២០១៨​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ ​និង​ផ្លូវ​ខេត្ត​ សរុប​ប្រវែង​ជាង​ ១ម៉ឺន​ ៦ពាន់​គីឡូម៉ែត្រ​ ត្រូវ​បាន​ស្ដា​រ និង​ស្ថាបនា​ឱ្យ​បានប្រសើរ​ជាង​មុន​៕ប្រភព VOD