សម្ដេចក្រឡាហោម ស ខេង៖ ឆ្នាំ២០២០នេះ មិនត្រូវឲ្យករណីគ្រឿងញៀនរើឡើងវិញ នៅតាមក្លឹបកម្សាន្ដ រង្គសាលនោះឡើយ

0
364

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាដាច់ណាត់ថា ឆ្នាំ២០២០នេះ មិនត្រូវឲ្យករណីគ្រឿងញៀនរើឡើងវិញ នៅតាមក្លឹបកម្សាន្ដ រង្គសាលនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះ តាមក្លឹបកម្សាន្ដ ឬរង្គសាលធំៗ នៅក្នុងរាជធានីភ្នំពេញ គ្មានការចែកចាយ ឬប្រើប្រាស់គ្រឿងញៀននោះទេ ខណៈមួយរយៈពេលចុងក្រោយនេះ កម្លាំងសមត្ថកិច្ចបង្ក្រាបបានជាបន្ដបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ទាក់ទងនឹងបញ្ហាគ្រឿងញៀន យើងនឹងបន្ដធ្វើទៅបើទោះបីថាមកដល់ពេលនេះ យើងបានបង្ក្រាប បទល្មើសទ្រង់ទ្រាយធំ នៅក្នុងរាជធានីភ្នំពេញ តាមរង្គសាល ក្លឹបកម្សាន្ដធំៗមិនមានការចែកចាយ លក់ដូរគ្រឿងញៀននោះទេ ប៉ុន្ដែវានៅសល់រាយប៉ាយ ដែលយើងត្រូវបង្ក្រាបបន្ដទៀត ហើយឆ្នាំ២០២០នេះ ធ្វើមិចកុំឲ្យវាមានកើតឡើងវិញ នូវការប្រើប្រាស់រង្គសាលធំៗ ដើម្បីចែកចាយប្រើប្រាស់គ្រឿងញៀន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម ស ខេង នៅតែបន្ដដាក់បទបញ្ជាជាថ្មី ឲ្យកម្លាំងសមត្ថកិច្ច ពិសេសកងកម្លាំងនគរបាលជាតិកម្ពុជា ត្រូវបានខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសគ្រឿងញៀននៅតាម មូលដ្ឋានឲ្យខាងតែបាន ព្រោះមិនត្រូវឲ្យបទល្មើសនេះកាន់តែរីករាលដាលនោះទេ។ បើតាមសម្ដេច ស ខេង ប្រសិនបើនៅតែបណ្ដែតបណ្ដោយឲ្យករណីគ្រឿងញៀនរីករាលដាល ម្ល៉េះនាំដល់ការលំបាកក្នុងការគ្រប់គ្រង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចក្រឡាហោម ស ខេង បានអះអាងទៀតថា បញ្ហាគ្រឿងញៀននេះ ដូចអ្វីដែលយើងទាំងអស់គ្នាដឹងស្រាប់ហើយថា បានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់វិស័យផ្សេងៗជាច្រើនទៀត។

សូមបញ្ជាក់ថា ឆ្នាំ២០១៩ សមត្ថកិច្ច (នគរបាល និងអាវុធហត្ថ) បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាង៩ពាន់ករណី ឃាត់មនុស្សជាង២ម៉ឺននាក់ ដកហូតថ្នាំញៀន ជាង៧២០គីឡូក្រាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម ការបង្ក្រាបជាង៩ពាន់ករណីនេះ មានករណីជូញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ ចំនួន៥,៧០៥ករណី ឃាត់មនុស្ស១០,៩៥០នាក់ (ស្រី ៨៨៨នាក់) និងករណីប្រើប្រាស់ ៣,៨៦៧ករណី ឃាត់មនុស្ស ៩,១៦៣នាក់ (ស្រី៤៣៧នាក់)។ ចំណែកករណីអនុវត្តន៍ដីកា មានចំនួន៣២៩ដីកា ឃាត់មនុស្ស៣២៤នាក់ (ស្រី១១នាក់)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះសារធាតុញៀនគ្រប់ប្រភេទ ដែលសមត្ថកិច្ចដកហូតបានមានចំនួនជាង៧២០គីឡូក្រាម និង៩១៣កញ្ចប់តូច, កញ្ឆាក្រៀមជិត១០០គីឡូក្រាម និង ៩៤,៤៤១ដើម។

ដោយឡែក សម្ភារចាប់យក មានរថយន្ដ ៦៤គ្រឿង, ម៉ូតូ ២,២៥២គ្រឿង, ទូរស័ព្ទ៥,៨៧៨គ្រឿង, ជញ្ជីង៣២៩គ្រឿង, អាវុធខ្លី៦ដើម អាវុធវែង១០ដើម, ចលន និងអចលនទ្រព្យស្នើសុំបង្កក ចំនួន២កន្លែង, ដីឡូត៍២កន្លែង និងផ្ទះល្វែង១កន្លែង៕ប្រភព Freshnews