ខេត្តព្រះសីហនុ ជាខេត្តមួយស្ថិតនៅភាគនីរតីនៃប្រទេសកម្ពុជាដែលសំបូរទៅដោយតំបន់ទេសចរណ៍សំរាប់ដើរកំសាន្ត ដែលមានកន្លែងទេសចរណ៏សំខាន់ៗជាច្រេីនកន្លែង ដែលនៅក្នុងនោះមានដូចជា តំបន់ឆ្នេរសមុទ្រ តំបន់កោះ រមណីដ្ឋានធម្មជាតិដែលមានបរិយាកាសស្រស់បំព្រង និងតំបន់ប្រវត្តិសាស្ត្រនានាថែមទៀតផង។
ដោយឡែក ដេីម្បីឲ្យបរិស្ថានទទួលបាននូវសោភ័ណ្ឌភាពស្រស់ស្អាត អាជ្ញាធរខេត្តព្រះសីហនុ បានត្រៀមធុងសំរាម ប្រមាណជិត ៣០០ធុងបន្ថែមទៀត ដែលទទួលបានពីសប្បុរសជន និងក្រុមហ៊ុន ដើម្បីដាក់តាមបណ្ដាឆ្នេរនានា ងាយស្រួលបងប្អូនទុកដាក់សំរាម។ នេះបេីយោងតាមការបញ្ជាក់ពីផេកហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ នាយប់ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។
ជាមួយគ្នានេះដែរ ប្រភពដដែលខាងលើបានមានការបញ្ជាក់បន្ថែមទៀតថា អាជ្ញាធរខេត្តព្រះសីហនុនឹងមានការដាក់ពង្រាយកម្លាំងក្រុមស្ម័គ្រចិត្ត នៅតាមបណ្ដោយឆ្នេរសមុទ្រផងដែរ ដើម្បីធ្វេីការឃ្លាំមើល ក៏ដូចជាថតរូបភាព និងចាប់អ្នកដែលចោលសំរាម ឬកាកសំណល់អាហារ នៅលើឆ្នេរទាំងនោះដើម្បីចាត់វិធានការណ៍។
ដែលរួមមាន ការបង្ហោះជាសាធារណៈ ចំពោះអ្នកប្រព្រឹត្ត , អញ្ជើញទៅសាលាក្រុង ដើម្បីចាត់ការតាមនីតិវិធី ដើម្បីទប់ស្កាត់ ការចោលសំរាមឬកាកសំណល់ពាសវាលពាសកាល ។ បងប្អូន ក៏អាចជាអ្នកជួយរាយការណ៍ និងថតរូបភាពអ្នកដែលចោលសំរាមផ្ដេសផ្ដាស មកកាន់ផេកផងដែរ។ ចូលរួមការពារ និងថែរក្សាសោភ័ណភាពឆ្នេរសមុទ្រកម្ពុជា៕ប្រភព KH Osja