ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ចំពោះអ្នកលក់ ឡេ ម្សៅ និងខោអាវ មួយចំនួន តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម ផ្សេងៗទៀត ហេតុតែចង់លក់ដាច់ គឺហ៊ានឡាយវីដេអូបញ្ចេញដើ ម ទ្រូ ង លេចលើ លេចក្រោម ដែលជាហេតុធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំង ទៅដល់សង្គមជាតិទាំងមូលតែម្ដង។
ក្នុងនោះដែរ កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រី ដែលធ្វើឡើងនៅ វិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការមិនសប្បាយចិត្ដ ចំពោះអ្នកលក់ផលិតផលមួយចំនួន តាមរយៈបណ្ដាញសង្គម ចំពោះការ ឡាយ លក់ផលិតផលដែលបញ្ចេញអស់កេ រ្តិ៍ ខ្មា ស់ របស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖”ការ Live បែបនេះនាំឱ្យមានការបំពា នផ្លូវភេ ទស្រី ក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឱ្យកើតមាន ក រ ណី ចាប់ រំ លោ ភ ផងដែរ”។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឱ្យបិទរាល់គណនី ហ្វេសប៊ុកណា ដែលផ្សាយលក់ផលិតផល បញ្ចេញអស់ កេ រ្តិ៍ ខ្មាស់ទាំងនេះ ចំណែកអ្នកមិនបញ្ចេញកេ រ្តិ៍ ខ្មា ស់ មិនអីនោះទេ។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ អ្នកនាង ថៃ ស្រីនាង អ្នកលក់ខោអាវសុិ ច សុី និងធ្លាប់មានរឿងរ៉ាវសង្សារ វា យ កាលពីប៉ុន្មានខែមុននេះ បានបង្ហោះសារថា៖”ឈឺក្បាលណាស់ចង់ផឹកកាត់សាញ តែមានតាគោកខ្វះទឹក គិតមិចឥលូវ ស្តាប់ប្រសាសន៏សម្តេចហេីយ ចង់ខ្យល់ មេីលទៅ ត្រូវដូរមុខរបរទៀតហេីយខ្ញុំ សម្តេចអេីយសម្តេច ជួយសេងរ៉ូបខ្ញុំខ្លះទៅ យកទៅទុកក៏បានដែរ បេីសល់ច្រេីន
ម្លឹងៗ បានលុយឯណាសងគេ លោកអេីយលោក ឆ្កួ ត ងា ប់ ឥលូវហេីយខ្ញុំ ពេលនេះមានតែស្រាទេ ដែលយល់ចិត្តខ្ញុំ”។
ក្រោយការបង្ហោះរបស់រូបនាងរួចមក ស្រាប់តែព្រឹកនេះដែរ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកនាង ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចកោះហៅមកនែនាំហើយ ព្រោះតែឡាយ និងផុសរូប សុី ច សុី ជ្រុលហួសហេតុ។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Sorn Sopheak បានសរសេរប្រាប់ឱ្យដឹងថា៖”ថៃ ស្រីនាង ទទួលស្គាល់កំហុស រឿងឡាយ សុិ ច សុី ហួសហេតុ និងសន្យាបញ្ឈប់”។ប្រភព KH Osja