ល្បិចឆបោកជាច្រើនតែងតែកើតមានឡើងនៅក្នុងសង្គម មិនថាតែសម័យមុន និងពេលបច្ចុប្បន្ននេះទេ ប៉ុន្តែដោយសារតែសម័យនេះ ល្បិចឆបោកជាច្រើនត្រូវបានយើងមើលឃើញនៅតាមបណ្តាញសង្គមហ្វេសបុក ទើបធ្វើអោយមនុស្សជាច្រើនស្គាល់នូវល្បិចទាំងនោះ ហើយក៏ងាយស្រួលឲ្យយើង ធ្វើការប្រុងប្រយ័ត្ន និងការពារផងដែរ។
ជាក់ស្ដែង យោងតាមរយៈគណនីផេកហ្វេសប៊ុកឈ្មោះ6666Zone Buy and Sell HERO បានបង្ហាញពីល្បិចថ្មីមួយទៀតដែលមិនធ្លាប់មាន ដោយប្រេីប្រាស់វីធីផ្ទេរលុយតាមធនាគារ បន្ទាប់មកក៏ថតចម្លងរូបភាពត្រង់កន្លែងបញ្ជាក់ប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកមួយចំនួននឹងស្មានមិនដល់ ហេីយបន្ទាប់មកទៀតនៅពេលដែលវាបានសម្រេចបំណងហើយនោះ វានឹងទាក់ទងទៅខាងធនាគារថាផ្ទេរច្រឡំលេខគណនីអាខោនជាដេីមនោះ។
ក្នុងនោះដែរ ម្ចាស់គណនីខាងលើនេះ ក៏បានបង្ហាញជាឃ្លីបវីដេអូអមជាមួយការរៀបរាប់យ៉ាងលំអិត ដោយមានអត្ថន័យដូចតទៅ៖«ករណីឆបោកថ្មីតាម ABA មិនដែលធ្លាប់មានពីមុនមក ជួយចែករំលែកផងអោយអ្នកលក់ដូរដូចគ្នាប្រុងប្រយត្ន័ទាំងអស់គ្នា ព្រោះបើយើងមិនមានភស្តុតាងគ្រប់គ្រាន់អោយក្រុមហ៊ុន ABA ទេ
យើងនឹងចាញ់ក្ដីហើយបាត់បង់លុយនោះ ព្រោះគេ Block Account ឫ Disactive Account របស់គេបាត់ហើយ យើងមិនអាចចូលទៅមើលឆាតដែលធ្លាប់ឆាតជាមួយគេនោះទេ តែសំណាងល្អ ក្នុង IPAD ខ្ញុំនៅជាប់ឆាតទើបខ្ញុំអាចចូលថតភស្តុតាងនេះបាន ហើយអោយបងៗទាំងអស់គ្នាប្រុងប្រយត្ន័»។
ជាមួយនឹងការលេីកឡេីងខាងលើនេះដែរ ក៏មានប្រិយមិត្តម្នាក់បានធ្វេីការបញ្ចេញជាមតិយោបល់លេីកឡេីងថា៖«ABA គេចេះធ្វេីការហេីយ គេ Block នឹងដោយសារមិនចង់អោយលុយដែលផ្ញេីហ្នឹងបាត់បង់(ការពារការផ្ញេីច្រលំមែន)ABAនឹងទាក់ទង់មកអ្នកទទួលលុយដេីម្បីសាកសួរថាការផ្ញេីមានការច្រលំមែនដែលឬទេ?
ហេីយការកាត់លុយវិញពីAccount អ្នកទទួល លុះត្រាតែមានការអនុញ្ញតពីអ្នកទទួលដែរ មិនមែនគេចេះតែកាត់យកតាមតែសំដីអ្នកផ្ញេីទេ។ NOTE ទោះការផ្ញេីច្រលំបេីសិនអ្នកទទួលមិនយល់ព្រមក៏ខាងធានាគារមិនមានសិទ្ធកាត់ដែរ តែអ្នកទទួលត្រូវផ្ដល់ហេតុផលសមស្របមួយឲ្យខាងធានាគារ»។ ដេីម្បីជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។ប្រភព KH Osja
សូមទស្សនាវីដេអូខាងក្រោម៖