ដោយសង្កេតឃេីញប្រជាជនរស់ក្នុងក្រុងភ្នំពេញសព្វថ្ងៃមានការកេីនឡេីងជាបន្តបន្ទាប់ ហេីយហេដ្ឋារចនាសម្ព័ននានាក៏ត្រូវបានអភិវឌ្ឍន៍ទៅតាមនោះដែរ។
ផ្លូវនានាក្នុងក្រុងភ្នំពេញបានស្ថាបនាជាថ្មី និងពង្រីកទៅតាមតំបន់ដែលចរាចរណ៍មមាញឹក។ ទន្ទឹមនឹងនោះ ក៏មានការខ្វះចន្លោះមួយចំនួនផងដែរ ដោយផ្លូវមួយចំនួនបានធ្វេីរួចទៅហេីយ ប៉ុន្តែត្រូវបានកាត់ដេីម្បីបញ្ចុះប្រព័ន្ធលូតាមក្រោយ។
ជាក់ស្ដែងតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ យឿន សុធារ៉ា បានបង្ហោះរៀបរាប់ថា៖
“ធ្វើផ្លូវក្រាលកៅស៊ូឡើងស្អាត យ៉ាងរឹងមាំ តែអនិច្ចាផ្លូវទើបធ្វើរួច ត្រូវបានក្រុមជំនាញខាងលូ កាត់និងគាស់ចេញដើម្បីដាក់លូម្តង។ អនិច្ចាលុយពន្ធដែលយើងខ្ញុំប្រឹងបង់ជូនលោក ហេតុអ្វីលោកធ្វើគម្រោងអ្វីមួយមិនពិគ្រោះគ្នាអ៊ីចឹងលោក? និយាយមែន ខ្ញុំពិតជាមិនយល់សោះ”៕