ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថាបើទោះជាអ៊ឺរ៉ុបផ្អាកEBA ក៏កម្ពជានៅតែអាចរក្សាការងារ និងផលប្រយោជន៍ជូនកម្មករបាន

0
426

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថាបើទោះជាអ៊ឺរ៉ុបផ្អាកEBAមែន ប៉ុន្តែក្រុមហ៊ុនដែលជាប់ពន្ធនឹងនៅតែបន្តរកស៊ីនៅកម្ពជាដែលនៅតែអាចរក្សាការងារ និងផលប្រយោជន៍ជូនកម្មករបាន​។ ក្រសួងពាណិជ្ជកម្ម​អះអាងបែបនេះនៅថ្ងៃទី១៣កុម្ភៈ គឺ​មួយថ្ងៃ​ក្រោយសហភាព​អ៊ឺរ៉ុប​សម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBA ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងពាណិជ្ជកម្មលើកឡើងក្នុងសេចក្ដីប្រកាសថា ការសម្រេចដកផ្នែកខ្លះនៃEBAនេះ បានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាប្រមាណជា២០ភាគរយ ស្មើនឹងទំនិញចំនួន៤០មុខ ប៉ុន្តែមុខទំនិញជាង៩០០០មុខទៀត ដែលនាំចូលទៅទីផ្សារអឺរ៉ុប នៅតែទទួលបានភាពអនុ​គ្រោះពន្ធដដែល ។ ដំណើរការផលិតទំនិញនាំចេញទាំងនេះ អាចជួយដល់កម្ពុជាក្នុងការរក្សាការងារ និងប្រភពចំណូលជូនកម្មករកម្មការិនី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្រុមហ៊ុនទាំងនោះនឹងនៅតែមានលទ្ធភាពបន្តផលិតកម្មនៅកម្ពុជាដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដដែល។ ក្រសួងបញ្ជាក់ថា កំណែរ​ទម្រង់ជាក់លាក់មួយដើម្បីជួយក្រុម​ហ៊ុន​ទាំង​នេះ​ រាជ​រដ្ឋា​ភិបាលនឹងប្រកាសនៅក្នុង​វេទិកាវិស័យឯកជននិងរដ្ឋាភិបាលនៅថ្ងៃទី២៩​មិនា​ខាងមុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ​ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងសម្រួលពាណិជ្ជកម្ម និងវិធានការនានាក្នុង ការជួយស្វែងរកទីផ្សារផ្សេងទៀតក្រៅពីសហភាពអឺរ៉ុប និង ជំរុញរោងចក្រទាំងនោះកែលម្អផលិតកម្មរបស់ខ្លួនក្រៅទំនិញជាប់ពន្ធ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបញ្ជាក់៖ យើងជំរុញឱ្យមានការសម្របសម្រួលជាមួយអ្នកបញ្ជាទិញ និង ប្រើប្រាស់ឱ្យ​អស់សក្តានុពលឯកទេសកម្មរបស់រោងចក្រនៅកម្ពុជា ដើម្បីផលិតផលិតផលផ្សេងទៀតដែលស្ថិតនៅក្នុងការអនុគ្រោះពន្ធ ឧទាហរណ៍ សម្ភារធ្វើដំណើរដែលទទួលបានការ​អនុ​គ្រោះ​លើគម្រោងGSP(គម្រោងអនុគ្រោះរបស់អាមេរិក) ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណាក្ដីអគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា លោក កាំង ម៉ូនីកា ថ្លែងប្រាប់វីអូឌីថា ភាគីនិយោជកកំពុងសិក្សានៅឡើយអំពីចំនួនរោងចក្រឬក្រុមហ៊ុនដែលរង​ផលប៉ះពាល់ដោយសារ ការសម្រេចព្យួរEBAនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កាំងម៉ូនីកា៖ យើងកំពុងសិក្សានៅឡើយ នឹងមានពត៌មានច្រើននៅសប្តាហ៍ក្រោយ។

ទន្ទឹមនឹងនេះនាយកវិទ្យាស្ថានសិក្សាគោលនយោបាយ លោក ចាន់​ សុផល បានសរសេបញ្ចេញទស្សនៈក្នុងផេកផ្លូវការរបស់ខ្លួនថា លោកយល់ថា ការព្យួEBAនេះជាឱកាសល្អសម្រាប់កម្ពុជា (ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន ទាំងកម្មករ) ដែលត្រូវរៀនរស់ដោយគ្មានភាពអនុគ្រោះពីគេ ជាបណ្តើរៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកចាន់ សុផល៖ តាមការវាយតម្លៃជាបឋមរបស់ខ្ញុំ ពន្ធលើទំនិញ២០%នេះ មានកម្រិតប្រហែល ១០០លានដុល្លារ ក្នុង១ឆ្នាំ។ កម្ពុជាត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុប ចំនួន ២០% នៃ ទំនិញនាំចេញសរុបទៅសហគមន៍នោះ ដោយ ៨០% ទៀតនៅរួចពន្ធដដែល។ បរិមាណនេះ មិនច្រើនពេកទេ បើគិតក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។ វាមិនធ្វើឱ្យសេដ្ឋកិច្ចថមថយខ្លាំង ឬក៏ដួលរលំនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណាក្ដីមន្ត្រីគ្រប់គ្រងកម្មវិធីការងារនិងសិទ្ធិមនុស្សនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាន៍ថា ការបញ្ជាទិញផលិតផលដែលជាប់ពន្ធនឹងធ្លាក់ចុះ បណ្ដាលឱ្យប៉ះពាល់ដល់ស្ថានភាពការងាររបស់កម្មករនិយោជិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឃុន ថារ៉ូ៖ វិស័យឯកជនគេនៅតែមានផលពីការគាំពាររបស់រាជរដ្ឋាភិបាល ពិសេសគឺគោលនយោបាយមួយចំនួនដូចជាការកាត់បន្ថយថ្ងៃឈប់សម្រាកហ្នឹង វាផ្តល់ប្រយោជន៍ដល់និយោជកច្រើនណាស់។ចំពោះកម្មករខ្ញុំមើលឃើញថា គាត់នឹងប្រឈមការបាត់បង់ការងារទាំង​រយៈពេលវែងនិងរយៈពេលខ្លី ខ្ញុំមិនដឹងថារាជរដ្ឋាភិបាលគាត់អាចមានវិធានការយ៉ាងណាទេ។

បើតាមក្រសួងពាណិជ្ជកម្ម គិ​តត្រឹមខែឧសភា ឆ្នាំ២០១៩ កម្ពុជាមានរោងចក្រកាត់ដេរ វាយន​ភ័ណ្ឌស្បែកជើង កាបូប សរុបប្រមាណ​ជាង​ ១ពាន់ ៥រយរោងចក្រ ដែលមានកម្មករបម្រើ​ការ​ងារប្រមាណជាង​ ៨០ម៉ឺន​នាក់ ដែលភាគច្រើនជាស្ត្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ កម្ពុជានាំចេញទំនិញទៅគ្រប់ទ្វីបក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មានទំហំទឹកប្រាក់ប្រមាណជាង ១ម៉ឺន៨១៣លានដុល្លារសហរដ្ឋអាមេរិក។ កម្ពុជានាំចេញសម្លៀកបំពាក់ក្នុងទំហំទឹកប្រាក់ ៦ពាន់៤០៦លានដុល្លារ នាំចេញវាយនភ័ណ្ឌទឹកប្រាក់ចំនួនជាង ៤០លានដុល្លារ នាំចេញស្បែកជើងមានទឹកប្រាក់ជាង ៩០៥លានដុល្លារ នាំចេញអង្ករមានទឹកប្រាក់ ២៨៦លានដុល្លារ និងនាំចេញផលិតផលផ្សេងៗទៀតមានទឹកប្រាក់ប្រមាណជាង ៣ពាន់១៧៤លានដុល្លារ៕ប្រភព VOD