ខេត្តព្រះសីហនុ-នៅព្រលប់ថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ កប៉ាល់ទេសចរណ៍មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចូលចតដល់ចំណតផែ ក្នុងកំពង់ផែក្រុងព្រះសីហនុហើយ។ បើតាមមន្ត្រីនៅទីនោះថា ក្រុមអ្នកទេសចរណ៍ចម្រុះជាតិសាសន៍បានលើកដៃគ្រវីនិងទះដៃហោរកញ្ជៀវពីលើកប៉ាល់នេះ ក្នុងន័យសប្បាយរីករាយផងដែរ។
នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ដែលផ្ទុកមនុស្សជាង២ពាន់នាក់ ភាគច្រើនជាងជនជាតិអាមេរិក និងអឺរ៉ុប បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពេលទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន
បន្ទាប់ពីនាវានេះរកទីសំចតមិនបាន អស់រយៈពេលប្រមាណ ២សប្តាហ៍ ដោយសារតែប្រទេស និងកោះចំនួន៦ បានបដិសេធមិនឱ្យចូលចត ដោយខ្លាចមានការផ្ទុកជំងឺកូរ៉ូណាថ្មី។ នាវាទេសចរណ៍ខ្នាតយក្ស Westerdam ផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍
ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ក្នុងនោះជនជាតិខ្មែរ-កាណាដាមួយចំនួន ក៏គេឃើញមាននៅលើកប៉ាល់នោះផងដែរ។
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព AMM