ប្រភពហ្វេសបុក៖ ក្រោយពីសម្ដេច តេជោ ហ៊ុន សែន បានអនុញ្ញាតអោយកប៉ាលទេសចរណ៌ អាមេរិច ចូលចតកំពង់ផែខេត្តព្រះសីហនុ ក៏មានការកោតសរសើដល់សម្ដេចយ៉ាងច្រើន ពីសំណាក់ថ្នាក់ដឹកនាំធំៗជុំវិញពិភពលោក ។ មុននេះបន្តិចសម្ដេចបានសរសេលើទំព័រហ្វេសបុក របស់សម្ដេចដូចខាងក្រោមថា៖
«អរគុណសន្តិភាព!ដោយសារតែកម្ពុជាមានសន្តិភាពទើបខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចតឲ្យមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយៈពេល១៣ថ្ងៃមកហើយឲ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព។
ព្រឹកស្អែកថ្ងៃ១៤កុម្ភៈ២០២០ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុក្នុងឋានៈជាម្ជាស់ផ្ទះដែលមានសាមគ្គីភាព
និងការទទួលខុសត្រូវ។
សុំអរគុណអង្គការសុខភាពពិភពលោកនិងប្រទេសនានាដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក៕»