ភ្នំពេញ៖ មានបុរសម្នាក់បានស្លាប់យ៉ាងអាណោចអធម័នៅលើសួនច្បារមាត់ទន្លេ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោងប្រហែលជា១២ថ្ងៃត្រង់ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។
មានប្រភពខ្លះដែលនៅក្បែរនោះ បានអោយOnline Reporter ដឹងថា មុនដំបូលពួកគាត់បានឃើញបុរសខាងលើមានសភាពដូចជាចុកពោះ ហើយស្រែកអោយគេជួយ តែក្រោយមកបុរសនោះក៏បានដាច់ខ្សល់ស្លាប់តែម្តង។
បុរសដែលស្លាប់ត្រូវបានគេស្គាល់ថាឈ្មោះ ជ្រុយ អាយុប្រហែល៣០ឆ្នាំ មុខរបរមិនពិតប្រាកដ។
ប្រភព Online Reporter