នៅព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ នាវាខ្នាតយក្សដែលមានផ្ទុកភ្ញៀវទេសចរ និង នាវិក សរុប ជាង ២០០០ នាក់ បានចូលចតនៅចំណុច សូន្យ មុខកំពង់ផែ ខេត្តព្រះសីហនុ ហេីយ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានអោយដឹងថា ក្រុមការងាររបស់រដ្ឋាភិបាល រួមមានគ្រូពេទ្យ មន្ត្រីនគរបាល អន្តោប្រវេសន៍ មន្ត្រី ចត្តាឡីស័ក សរុបចំនួន ៦០ នាក់ បានឡេីងលេីនាវាយក្សនោះហេីយ ដេីម្បីធ្វើការងារតាមជំនាញរៀងៗខ្លួន ។
ក្រុមការងារផ្ដោតសំខាន់ទៅលេីការពិនិត្យសុខភាពដេីម្បីស្វែងរកករណីសង្ស័យមានផ្ទកមេរោគវីរុសកូរ៉ូណា ។ ប៉ុន្តែ ក្រុមគ្រូពេទ្យប្រចាំការនៅលេីនាវាបានអះអាងថាភ្ញៀវទេសចរទាំងអស់គ្មានអ្នកជម្ងឺវីរុសកូរ៉ូណាទេ ។
បន្ទាប់ពីក្រុមការងារធ្វើការនៅលេីនាវាចប់ ទេីបអនុញ្ញាតអោយនាវាចូលចតនៅកំពង់ផែតែម្ដង រួចដឹកជញ្ជូនបន្តទៅព្រលានយន្តហោះដេីម្បីពួកគេបានត្រលប់ទៅប្រទេសកំណេីតជួបជុំក្រុមគ្រួសារពួកគេវិញ ។ប្រភព Pheng Vannak news