សហភាពអឺរ៉ុប (EU) បានសម្រេចដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬ EBA ពីប្រទេសកម្ពុជាហើយនៅល្ងាចថ្ងៃនេះ ជុំវិញអ្វីដែល EU លើកឡើងថា «មានការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
សេចក្ដីសម្រេចរបស់ EU ត្រូវបានប្រកាសឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
តំណាងជាន់ខ្ពស់ទទួលបន្ទុកិច្ចការបរទេសរបស់ EU លោក Josep Borrel បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖ «សហភាពអឺរ៉ុប នឹងមិនឈរមើលនោះឡើយ នៅពេលដែលប្រជាធិបតេយ្យ ត្រូវបានផាត់ចោល ការគោរពសិទ្ធិមនុស្ស ត្រូវបានរឹតត្បិត ហើយសេរីភាពនៃការជជែកពិភាក្សា ត្រូវបានបំបាត់»។ប្រភព vod