បន្ទាប់ពីបុរសជនជាតិចិន នៅខេត្តព្រះសីហនុ ដែលកើតជំងឺបង្កដោយវីរ៉ុសកូរ៉ូណា ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ មានបុរសជនជាតិហូឡង់ម្នាក់ទៀត ត្រូវបានដាក់ក្នុងការសង្ស័យ និងធ្វើរោគវិនិច្ឆ័យ ពីវីរ៉ុសកូរ៉ូណា បន្ទាប់ពីមានអាការៈក្តៅខ្លួន។
ទេសចរជនជាតិហូឡង់រូបនេះ ត្រូវបានដាក់នៅក្នុងបន្ទប់ដាច់ដោយឡែក ដើម្បីរង់ចាំមើលលទ្ធផល នៃការធ្វើរោគវិនិច្ឆ័យ។
នេះបើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ នាថ្ងៃទី១១ ខែកុម្ភៈនេះ៕ប្រភព Vayofm
សូមទស្សនាវីដេអូខាងក្រោម៖