បន្ថែមពីលើការកសាងមន្ទីរពេទ្យថ្មីៗពីដំបូងទីក្រុង Wuhan ក៏កំពុងមមាញឹកក្នុងការផ្លាស់ប្ដូរទីតាំងសាធារណៈមួយចំនួនដែលមានស្រាប់ ទៅជាអាគារសម្រាប់ព្យាបាលនិងផ្ទុកអ្នកមានមេរោគឆ្លងដែលមានចំនួនច្រើនសន្ធឹកសន្ធាប់ និងកំពុងប្រឈមមុខនឹងទីក្រុង។ អាគារដំបូងនៃមន្ទីរពេទ្យទាំងនេះបានបើករួចហើយនៅក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្នុងទីក្រុងដោយផ្ដល់គ្រែចំនួន ១៦០០ គ្រែដល់អ្នកជំងឺ។
ដូចដែលបានឃើញពីរូបថតដែលបានចុះផ្សាយខាងលើ មន្ទីរពេទ្យបណ្ដោះអាសន្នមានបន្ទប់ធំទូលាយដែលមានគ្រែជាច្រើន។ កន្លែងនេះគឺសម្រាប់ព្យាបាលអ្នកដែលមានជំងឺស្រាលនៃរោគសញ្ញាវីរុសកូរ៉ូណា។
ទីក្រុង Wuhan គ្រោងនឹងបង្កើតចំនួនសរុប ១១ នៃមន្ទីរពេទ្យទាំងនេះ ដោយបានប្ដូរអាគារកីឡា សាលពិព័រណ៍ និងកន្លែងហាត់ប្រាណនានា ដើម្បីធ្វើជាកន្លែងដាក់គ្រែអ្នកជំងឺដែលមានសរុបជាង ១០០០០ គ្រែ។ គ្រឿងបរិក្ខារគឺត្រូវការជាចាំបាច់ នៅពេលដែលការស្លាប់និងការឆ្លងនៅតែកើនឡើងឥតឈប់ឈរនៅWuhan។
រហូតមកដល់ពេលនេះ វីរុសកូរ៉ូណាបានឆ្លងដល់មនុស្ស ៣១២២៣ នាក់នៅក្នុងប្រទេសចិនហើយបានសម្លាប់មនុស្សចំនួន ៦៣៧ នាក់។ ក្នុងនោះករណីឆ្លងជាង១១៦១៨ នាក់ និងស្លាប់ ៤៧៨ នាក់ គឺមកពីទីក្រុង Wuhan សុទ្ធសាធ ៕ប្រភព កម្ពុជាថ្មី