នាខណៈព្រឹកនេះផងដែរ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ មានហេតុការណ៏មួយបង្កភាពភ្ញាក់ផ្អើលឡើងកក្រើតពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង ដែលហេតុការណ៏មួយនេះ កើតឡើងស្ថិតនៅ ខេត្ដកណ្ដាល ព្រោះតែបុរសម្នាក់ បានលួចទៅរៀបការជាមួយនារីដទៃទៀត ទាំងដែលខ្លួនមានប្រពន្ធ និងកូនរួចទៅហើយ ប៉ុន្ដែភាគីទាំងសងខាងបានលេងលះគ្នាហើយ តែមិនទាន់ដាច់ស្រេច។
យ៉ាងណាមិញ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក មួយមានឈ្មោះ សេរីភាពសារព័ត៍មាន បានធ្វើឲ្យលើកឡើងឲ្យដឹងថា៖”ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ពេលព្រឹក ប្តីលបលួចមករៀបការប្រពន្អថ្មី ប្រពន្ធដេីមមកតាមទាន់ ស្ថិតនៅភូមិ ទួលក្រសួង ឃុំរការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល”។
ជាមួយគ្នានេះដែរ បើតាមរយៈកិច្ចសំភាសន៏របស់ក្រុមអ្នកសារព័ត៍មាន ជាមួយប្អូនស្រីដែលជាប្រពន្ធដើម បាននិយាយរៀបរាប់ឱ្យមហាជនបានដឹងថា៖” ប្ដីរបស់ខ្ញុំមានឈ្មោះ លី ត្រាយ មានមុខរបបជាអ្នកលក់ត្រី នៅផ្សារជាមួយនឹងខ្ញុំ បច្ចុប្បន្នពួកយើងនៅជំពាក់លុយធនាគារ ចំនួន ២កន្លែង ដែលមួយកន្លែង ៩,០០០ដុល្លារ និងធនាគារមួយកន្លែងទៀត ចំនួន ២៥,០០០ដុល្លារ ហើយមានជំពាក់អ្នកលក់ត្រីដូចគ្នាចំនួន ២នាក់ ដែលម្នាក់គឺ ៦០លានរៀល និងម្នាក់ទៀត ៦៨លានរៀល ដែលលុយជំពាក់ទាំងអស់នេះ គឺជាបំណុលរួម រួចគាត់បានចុះចេញពីផ្ទះ អត់មានព្រមដោះស្រាយជាមួយខ្ញុំនោះទេ ហើយថែមទាំងលួចការស្រីថ្មីទៀតផង”។
សូមទស្សនាវីដេអូខាងក្រោម៖