ដំរី ១១ ក្បាល ត្រូវបានលាបពណ៌ «ស» គ្រងដោយក្រណាត់សូត្រពណ៌លឿង បានមានវត្តមានជាមួយហ្មរដំរីដែលជាគ្រូបង្វឹករបស់ខ្លួន ដើម្បីធ្វើព្យុហយាត្រា នៅមុខព្រះរាជវាំងថៃថ្ងៃទី០៧ ឧសភា សំដៅអបអរថ្ងៃឡើងគ្រងរាជសម្បត្តិរបស់មហាក្សត្រ Maha Vajiralongkorn ។
គ្រូបង្វឹក និងហ្មរដំរី រាប់រយនាក់ ស្លៀកពាក់ពណ៌លឿងឆ្អៅ បានធ្វើព្យុហយាត្រា១កំណាត់ផ្លូវ រយចច្រៀងចម្រៀងជាតិ ហើយរួមនឹងដំរីនាំគ្នាក្រាបសំពះពីមុខព្រះឆាយលក្ខណ៍របស់មហាក្សត្រថ្មី ។
ដំរីទាំងនេះបានលោតរាំចង្វាក់ ១០ ជំហាន ដែលតំណាងឲ្យរជ្ជកាលទី១០ របស់រាជវង្ស Chakri ឬ គេនៅហៅថា រជ្ជកាលមហាក្សត្រ Rama X ។
ពលរដ្ឋថៃចាត់ទុកដំរីសជានិមិត្តរូបដ៏ឧត្តងឧត្តមរបស់មហាក្សត្រលើទង់ជាតិថៃមុននេះ ក៏មានរូបដំរី ។
ដំរីទាំងនោះ ពុំមែនសុទ្ធតែពណ៌សទេ វាត្រូវបានគេលាបពណ៌ឲ្យរាងសថ្លាជាងសម្បុរដើមពីធម្មជាតិ ៕