(បាងកក)៖ សារព័ត៌មានថៃបាងកកប៉ុស្តិ៍ ទើបតែបានចេញរបាយការណ៍ពិសេសមួយ ទាក់ទងនឹងបុរសម្នាក់ឈ្មោះ អាភីឆែ អុងវីសិត (Apichai Ongwisit) វ័យ ៤០ឆ្នាំ ដែលជាប់ស ង្ស័យថា មានពាក់ព័ន្ធក្នុងករណីឃា តក ម្មលើនារីយ៉ាងហោច ០៣នាក់ ហើយលាក់សាកសពពួកនាងនៅក្នុងបរិវេណផ្ទះរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Bangkokpost នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។
ជនឈ្មោះ Apichai នោះត្រូវបានចា ប់ខ្លួនកាលពីខែមករា កន្លងទៅនេះ ក្រោយប៉ូលិសថៃបានរកឃើញសាកស ពនារីម្នាក់ឈ្មោះ វ៉ារិនថន ឆៃយ៉ាចិត (Warinthorn Chaiyachet) ហៅ ឃុគឃីត (Kuk-kik) អាយុ ២២ឆ្នាំ មកពីក្រុងសាកសាខុន (Sakon Nakhon) ដែលត្រូវគេរុំដោយថង់ប្លាស្ទិក ហើយកប់ចោល នៅសួនច្បារក្រោយផ្ទះរបស់ជននោះ ស្ថិតក្នុងសង្កាត់បាងកែ (Bang Kae) នៃទីក្រុងបាងកក។
នៅផ្ទះរបស់ជនខាងលើនេះ ប៉ូលិសថៃក៏បានរកឃើញកម្ទេចឆ្អឹ ងមនុស្សប្រមាណជាង ៣០០បំណែកផងដែរ នៅក្នុងស្រះមួយ។ ប្រការនេះធ្វើឲ្យប៉ូលិសសន្និដ្ឋានថា ក្រៅពីនាង Warinthorn អាចមាននារី ០២នាក់ទៀត ដែលត្រូវបាន Apichai ស ម្លា ប់ ហើយក្នុងនោះម្នាក់ទំនងជាមានអាយុចន្លោះ ១៥-១៨ឆ្នាំ។
គួរជម្រាបថា ឪពុករបស់ Apichai ឈ្មោះ ឆាឡឺមឆៃ អុងវីសិត (Chaloemchai Ongwisit) ក៏ត្រូវធ្លាប់ត្រូវបានប៉ូលិសថៃចា ប់ខ្លួនកាលពីឆ្នាំ១៩៨៣ ផងដែរ ពីបទស ម្លា ប់ក្មេងស្រីម្នាក់ដែលជាអនីតិជន ដោយសារខឹងក្មេងស្រីនោះធ្វើឲ្យបែកអាងចិញ្ចឹមត្រី។ កាលនោះ Chaloemchai បានលាក់សា កស ពក្មេងស្រីនោះ តាមរយៈការកា ត់ជាកង់ៗ ហើយយកទៅបោះចោលនៅកន្លែងផ្សេងៗគ្នា។ ជនឈ្មោះ Chaloemchai ត្រូវបានគេបា ញ់ស្លា ប់ក្រោយចេញពីពន្ធនាគារ៕ប្រភព Freshnews