ថ្មីនេះមានព័ត៌មានដ៏រំជួលខ្លាំង ដែលបានធ្វើអោយប្រជាជនទូទាំងប្រទេសវៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីរើមានការចុះបង្ក្រាប និង ចាប់បានមាសក្លែងក្លាយគុណភាព ខ្ពស់ ដែលមើលសឹងមិនដឹងថាជារបស់ក្លែងក្លាយ ដែលមានប្រភពពីប្រទេសចិន។
វរៈសេនីយ៍ឯក LE DUY TAN ដែលជាប្រធានស៊ើបអង្កេតករណីនេះប្រាប់យ៉ាងខ្លីថា ៖ ក្រោយចាប់បានមុខសញ្ញាលក់មាសក្លែងក្លាយ (មាសសម្រាប់លក់ដូរ អាជីវកម្ម ត្រូវមានបរិមាណពី ៧៥% ឡើង) នឹងរឹបអូសមាសដែលជនល្មើសកំពុងធ្វើការបញ្ចេញលក់តាមហាងមាសនៅ ហាឡុង (Ha Long) ហាណូយ (HANOI) , កាងនីញ (QUANG NINH)… ។ល។
នោះយើងបានធ្វើការវិភាគជាក់ស្តែងឃើញថា មានបរិមាណមាសត្រឹមតែ ៣០%-៤០% ប៉ុណ្ណោះ ។ វរៈសេនីយ៍ឯករូបនេះនិយាយថា ៖ ប្រភេទមាសទាំងនេះ ត្រូវបានផលិតដោយវិធី “ទំនើប” សូម្បីម៉ាស៊ីនវាស់ “អាយុមាស” ក៏មិនអាចដឹងបានដែរ ។
ភ្នាក់ងារម្នាក់ក្នុងក្រុមស៊ើបអង្កេតនិយាយថា ៖ “ជនល្មើស មានល្បិចកលស៊ីជម្រៅដោយវាពុំលក់ដូរមាសបរិមាណ១កន្លែងៗច្រើនទេ ។ ពួកវាបានពង្រាយបណ្តាញលក់នៅតាមបណ្តាខេត្តក្រុងជាច្រើន ។
ម្ចាស់ហាងមាសមួយ នៅខេត្តក្វាងនីញប្រាប់ថា ៖ បច្ចេកទេសផលិតមាសនេះទំនើបណាស់ ហើយគេមានលាយ “ម្សៅចម្លែក” ម្យ៉ាងនៅក្នុងពេលមាសស្ថិតក្នុងសភាពរាវ ។ ពេលវាចូលសព្វក្នុងល្បាយមាសនោះ ម៉ាស៊ីនវាស់អាយុមាស
ពេលយកមកពិនិត្យគឺផ្តល់លទ្ធផលមាសលើសពី ៩៩% ទៅទៀត ។ ហេតុនេះអ្នកធ្វើអាជីវកម្មមាសយូរ ឆ្នាំក៏ពិបាកនឹងរកឃើញដែរ ។ ម្ចាស់ហាងនេះបន្តថា មានម្ចាស់ហាងមាសមិនតិចទេ បានធ្លាក់ក្នុងអន្ទាក់បោកប្រាស់នេះ ។
វរៈសេនីយ៍ឯក LE DUYTAN
ប្រភព៖ CEN