ភ្នំពេញ ៖ ប្រជាជនកម្ពុជាកំពុងតែមានការភ័យខ្លាចយ៉ាងខ្លាំងទៅលើបញ្ហាចាប់មនុស្សញាត់ចូលឡានទាំងមិនមានកំហុសរួចចេះតែចោទជនរងគ្រោះថា ខុស នេះ ខុស នោះស្រាច់តែអំពើរចិត្តរបស់ក្រុមប៉ូលិសសុីវិលដែលជាអ្នកចាប់នោះ មិនមែនម្តងទៅពីរដងទេ ករណីនេះកំពុងតែកក្រើកយ៉ាងខ្លាំងនៅក្នុងទីក្រុងភ្នំពេញនៅតាមតំបន់ខ្លះ និងធ្លាប់មានការបង្ក្រាបអស់ជាច្រើនករណីរួចមកហើយតែនៅតែមានករណីនេះដដែល ។
ករណីនេះកើតមានជាហូរហែនៅចំនុចផ្លូវបឹងកក់ដែលធ្វើអោយប្រជាពលរដ្ឋមានការខ្លាចរអាយ៉ាងខ្លាំង ពេលដែលធ្វើដំណើពេលយប់។ វាហាក់ដូចជារឿងជ្រាំដែរៗ ដែលសម្ថកិច្ច គ្មានចំណាត់ការណាមួយ និង ជាក់ទាល់តែសោះ ដើម្បីបង្ក្រាប រួចបំភ្លឺជូនសាធារណៈអោយអស់ចំងល់នេះ។
យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកប្អូនស្រីម្នាក់ដែលមានឈ្មោះថា Neath Change បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា « ផ្លូវសហពន្ធ័រុស្សុី គឺថាអត់ដឹងមានរឿងអីទេ ជិះមក3 4ម៉ូតូ ចុះមកគ្រៀកផងវាយផង ហេីយញាត់ចូលឡានតែម្តង ជិះពេលយប់ប្រុងប្រយត្ន័ទាំងអស់គ្នា សំខាន់ថតហេីយពួកគាត់ឃេីញថាមានគេថតបានជិះមកមេីលមុខទៀត អត់ដឹងថាករណីអ្វីទេ ឮគេនិយាយក៏មិនជឿដែរតែនេះឃេីញច្បាស់នឹងភ្នែក ប្រុងប្រយត្ន័ទាំងអស់គ្នា ពិសេសបងប្អូន ប្រុសៗ » ៕ ប្រភព៖ Neath Change