វីរុសផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណា បាននឹងកំពុងឆ្លងទៅកាន់មនុស្សជាច្រើនពាន់នាក់នៅតាមបណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិនដែល វីរុស ថ្មីមួយនេះ បាននឹងកំពុងតែ បង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល។ វូហាន គឺជាទីក្រុងធំមួយក្នុងខេត្ត ហ៊ូប៉ី ដែលមានប្រជាជនសរុបជាង ១០លាននាក់ឯណោះ ហើយអាជ្ញាធរបានចេញបម្រាមបិទទីក្រុង និងខេត្តនេះទាំងមូលហើយ ដោយមិនអាចមានការធ្វើដំណើរចេញចូលដោយសេរីទៀតឡើយ។
សូមជម្រាបថា គិតមកដល់ព្រឹកថ្ងៃច័ន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះ មានមនុស្សចំនួន ៨០នាក់ហេីយ ដែលបាន ស្លាប់ បាត់បង់ជីវិត និងចំនួនអ្នក ឆ្លងទូទាំងពិភពលោកមានចំនួន ២៧៦១ ករណី ដែលរួមមានប្រទេសដូចជា៖ ចិន ហុងកុង ថៃបារាំងម៉ាឡេស៊ី សឹង្ហបុរីតៃវ៉ាន់ ម៉ាកាវ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក វៀតណាម អូស្ត្រាលី ណេប៉ាល់ កាណាដា។
ក្នុងនោះដែរ បណ្តាប្រទេសផ្សេងៗនៅទូទាំងពិភពលោក បាននឹងកំពុងមានការតាមដានយ៉ាងយកចិត្តទុកដាក់ ដេីម្បីទប់ស្កាត់ និងព្យាយាមធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ចំពោះអ្នកដំណើរនានា នៅតាមព្រលានយន្តហោះ ជាពិសេសយន្តហោះ ដែលមានជើងហោះហើរពីចិន ដើម្បីស្វែងរកមើលអ្នកដែលគេ សង្ស័យថាមានផ្ទុក វីរុស នេះ។
ដោយឡែក នាខណៈពេលមុននេះបន្ដិច ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បន្ទាប់ពី វះកាត់ និងព្យាបាលជំងឺ នៅប្រទេស សាំងហ្គាពួរ រួចមក បានប្រកាសចង់ទិញម៉ាស់ ចំនួន ១មុឺន ក្នុងគោលបំណង ចង់ចែកជូនឥតគិតថ្លៃទៅដល់ ប្រជាពលរដ្ឋ លោកតា លោកយាយ ដែលមិនមានលិទ្ធភាព ក្នុងការទិញម៉ាស់នេះ។
ក្នុងនោះដែរ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរប្រាប់ឱ្យដឹងថា៖”ថ្ងៃនេះខ្ញុំចេញពីពេទ្យហើយ បុរីឡេង ណាវ៉ាត្រា សូមចូលរួមទិញម៉ាស់ចំនួន ១០,០០០ មួយមុឺនម៉ាស់ សូមបងប្អូនអាជីវករកុំឡើងថ្លៃខ្លាំងពេកអី ដើម្បីចូលរួមចែករំលែក និងទប់ស្កាត់ជំងឺឆ្លង ហើយសូមអរគុណបងប្អូនដែលបារម្ភ និងជូនពរខ្ញុំ”។ប្រភព Osja