សូមប្រយ័ត្ន ជាពិសេសនារីៗវ័យក្មេង! មានផ្ទៃពោះ បីខែ លេបថ្នាំទម្លាក់កូន ខុស បច្ចេកទេស ធ្លាក់ឈាមទាំងថ្លុក សំណាងជួយសង្គ្រោះទាន់ កុំអីអស់ជីវិត

0
17287

ភ្នំពេញ ៖ ស្រីម្នាក់ មានផ្ទៃពោះប្រហែ ល ៣ខែតែមិនដឹងប្ដីនៅទីណា ខ្លាច អ្នកជិតខាង ដឹង មានកូនអត់ប្តី បាន

សម្រេចចិត្តលេបថ្នាំ អស់ ៧ គ្រាប់ ទម្លាក់កូនចេញ តែខុស បច្ចេកទេស. បែរជា ប្រតិកម្មថ្នាំ ធ្លាក់ហូរឈាមទាំងថ្លុក ដេក ស្តូកស្តឹងថ្ងូរតែម្នាក់ឯង ត្រូវ អ្នកជិតខាងលឺធាក់ទ្វាចូលមើលទើបឃើញឈាមហូរក្រាលពេញបន្ទប់ ទើបគេហៅរដយន្ដសង្គ្រោះមកជួយដឹកទៅពេទ្យជួយសង្គ្រោះ។
ហេតុការណ៏ ភ្ញាក់ផ្អើលនេះ បានកើតឡើង
កាលពី រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានី ។
ស្ត្រីវ័យក្មេងនេះមាន ឈ្មោះ សៀក សុភ័ក្រ អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើត ភូមិដូងព្រៀក ឃុំដូង ស្រុកប្រាសទបាល័ង្គ ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីវ័យក្មេងខាងលើ ស្នាក់នៅបន្ទប់ជួលនេះ ច្រើនខែមកហើយ ជាមួយមិត្តភ័ក្រស្រីម្នាក់ទៀត តែសម្រាប់ថ្ងៃទី១០នេះ ស្ត្រីរងគ្រោះមិនបានទៅធ្វើការងារទេ សង្ងំនៅក្នុងបន្ទប់ជួលម្នាក់ឯង ដោយដាក់ខ្ទាស់គន្លឹះទ្វារខាងក្នុងជាប់ ស្រាប់តែនៅវេលាម៉ោងខាងលើ អ្នកជិតខាងឮសូរសម្លេងថ្ងួចថ្ងូរ រហុឹសដោយមានការ សង្ស័យនិងហៅមិនលឺសូរឆ្លើយ . អ្នកជិតខាង ក៏ទៅប្រាប់ម្ចាស់ផ្ទះ នាំគ្នាធាក់ទ្វាររបើកចូលមើល ពុទ្ធោ !ឃើញឈាមហូរធ្លាក់ក្រាលពេញបន្ទប់ ។

ស្ត្រីរងគ្រោះបានប្រាប់ថា គាត់លេបថ្នាំ៧គ្រាប់ក្នុងបំណងប៉ុនប៉ង ទម្លាក់កូនក្នុងផ្ទៃ ដោយលើកដៃបញ្ជាក់ថា អស់៧គ្រាប់ ហើយសន្លប់បាត់មាត់ឈឹង ទើបផ្អើល ឆោឡោអ្នកជិតខាង ។ ស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម:ដើម្បីសង្គ្រោះអាយុជីវិត ។
ពាក់ព័ន្ធទៅនឹងដំណឹងនេះវាជាសារមួយដាស់តឿនដល់ស្រ្ដីមួយចំនួន មុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គួទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ចៀសវាង មានគ្រោះថ្នាក់ដល់អាយុជីវិត ៕