ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បញ្ឍប់អោយលែងមានប្រាក់បន្ថែមម៉ោងពេលយប់ទៀតហើយ និង ថ្ងៃបុណ្យជាតិដែលចំថ្ងៃសៅរ៍ អាទិត្យក៏លែងលើកដែរ

0
4317

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានបំណង​កែសម្រួល​ច្បាប់​ការងារ​ត្រង់ចំណុច​ខ្លះ ជាពិសេស ចង់​ធ្វើ​ឲ្យ​ប្រាក់ខែ​របស់​កម្មករនិយោជិត ដែល​ធ្វើ​ការងារ​ពេលយប់ ស្មើនឹង​ប្រាក់ខែ​របស់​កម្មករនិយោជិត ដែល​ធ្វើការ​ពេល​ថ្ងៃ ខណៈ​បច្ចុប្បន្ន អ្នកធ្វើការងា​ពេលយប់ អាច​ទទួលបាន​ភាគរ​យ​នៃ​ប្រាក់ខែ ច្រើនជាង​អ្នកធ្វើការ​ពេល​ថ្ងៃ​។ លើសពីនេះ ក្រសួង ក៏​ចង់​លុបបំបាត់​លែង​ឲ្យ​មានការ​លើក​ថ្ងៃ​សម្រាក​បុណ្យជាតិ ដែល​ចំ​ថ្ងៃ​សៅរ៍​-​អាទិត្យ ទៅ​ថ្ងៃ​ចន្ទ​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រសួង​ការងារ និង​ប្រធាន​សហជីព ដែល​គាំទ្រ​រដ្ឋាភិបាល យល់​ដូចគ្នា​ថា ការធ្វើវិសោធកម្ម​ច្បាប់​ស្ដីពី​ការងារ​ត្រង់ចំណុច​ទាំងនេះ គឺជា​ការទាក់ទាញ​ការវិនិយោគ​និង​បង្កើន​ការងារ​ដល់​កម្មករនិយោជិត​។ ប៉ុន្តែ​ប្រធាន​សហជីព​ខ្លះ ដែល​ឈរ​ខាង​កម្មករនិយោជិត អះអាងថា ការធ្វើវិសោធកម្ម​នេះ គឺ​ខាតបង់​ចំពោះ​កម្មករនិយោជិត ព្រោះ​ច្បាប់​បច្ចុប្បន្ន គិត​១៥០​ភាគរយ​លើ​ការបន្ថែម​ម៉ោង ហើយ​២០០​ភាគរយ​លើ​ការបន្ថែម​ម៉ោង​ពេលយប់​ឬ​ថ្ងៃ​ឈប់សម្រាក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក អ៊ិត សំហេង រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ លើកឡើងថា ការកែសម្រួល​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វេន​ការងារ​រោងចក្រ សហគ្រាស និង គ្រឹះស្ថាន ដែលមាន​ដំណើរការ​ទាំ​ង​២​វេន (​វេន​ថ្ងៃ​និង​វេន​យប់​) «​គឺជា​ការបង្កើន​ភាព​ទាក់ទាញ​ឧស្សាហកម្ម​ទំនើប ដូចជា រោងចក្រ​ផលិត​បរិក្ខារ​អគ្គិសនី គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​កែច្នៃ​ម្ហូបអាហារ​» ជាដើម រួមទាំង «​ជួយ​បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​» ផងដែរ​។ ការ​ថ្លែង​របស់លោក អ៊ិត សំហេង ធ្វើឡើង​ក្នុង​កិច្ចពិភាក្សា​ត្រីភាគី លើ​គម្រោង​ធ្វើ​វិ​សោធ​កម្ម​ច្បាប់​ស្ដីពី​ការងារ នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សាន់វេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វិ​សោធ​កម្ម​ច្បាប់​ការងារ ដែល​ក្រសួង​ការងារ​លើកឡើង​ក្នុង​កិច្ចពិភាក្សា មាន​៣​ចំណុច គឺ ទី​១ ការកែសម្រួល​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វេន​ការងារ​របស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន ទី​២ ការពង្រីក​វិសាលភាព​សេវាកម្ម​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ក្នុងការ​ដោះស្រាយ​វិវាទ​បុគ្គល និង​ទី​៣ ការ​លុប​ការឈប់​នៅ​ថ្ងៃ​បន្ទាប់​សម្រាប់​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ចំ​ថ្ងៃអាទិត្យ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ជួន មុំ​ថុល សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា ដែលមាន​និន្នាការ​ខាង​រដ្ឋាភិបាល ថ្លែងប្រាប់ ក្រុម​សារព័ត៌មាន​ថា ច្បាប់​ការងារ​បច្ចុប្បន្ន ដែល​ធ្វើឡើង​កាលពីមុន គឺ​មិន​វិ​វត្ត​តាម​សេដ្ឋកិច្ច​បច្ចុប្បន្ន​ឡើយ​។ លោក បន្ថែមថា ដោយ​មើលឃើញ​ពី​កំណើន​ការងារ​ច្រើន ទើប​លោក​យល់ថា ការធ្វើវិសោធកម្ម​ច្បាប់​នេះ គឺ​ចាំបាច់​ត្រូវតែ​កែសម្រួល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក បញ្ជាក់​បែបនេះ​ថា​៖«​ច្បាប់​ដែល​យើង​ធ្វើ​កាលពីមុន មិន​វិ​វត្ត​តាម​សេដ្ឋកិច្ច​បច្ចុប្បន្ន ឥឡូវ​យើង​ឈានដល់​ឧ​ស្សហកម្ម​៤.០​។ ច្បាប់​ការងារ​យើង គឺមាន​មាត្រា​ដែល​ធ្វើ​ការងារ​យប់​គិត​ប្រាក់ខែ​ខុសពី​ពេល​ថ្ងៃ​។ ហេតុនេះ ធ្វើ​ឲ្យ​ថៅកែ ឲ្យ​តែ​ដល់​ម៉ោង​ហ្នឹង​គឺ​អត់​ធ្វើ ព្រោះ​ប៉ះពាល់​ដល់​ការ​ចាយលុយ​របស់គេ​។ អ៊ីចឹង ប្រសិនបើ​យើង​ធ្វើ​វិ​សោធ​កម្ម​ច្បាប់​លើ​មាត្រា​ហ្នឹង បងប្អូន​កម្មករ​យើង​ជាង​៣០​ទៅ​៤០​ម៉ឺន​នាក់​មាន​ការងារ​ធ្វើ ដោយសារ​មាត្រា​ហ្នឹង ហើយ​ក្នុង​មួយឆ្នាំៗ​កើន​ជាង​៣០​ម៉ឺន​នៃ​ចំនួន​ការងារ​។​»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ជួន មុំ​ថុល ដែលជា​ទីប្រឹក្សា​ក្រសួង​ការងារ​ដែរនោះ បន្តថា ប្រសិនបើ​មិន​ធ្វើ​វិ​សោធ​កម្ម​ច្បាប់​ការងារ​នេះ គឺជា​កត្តា​ខាតបង់ ដោយ​លោក ពន្យល់ថា ថៅកែ​ឬ​និយោជក ខាត់​បង់​ពេល​និង​ការចំណាយ​ថវិកា ហើយ​កម្មករនិយោជិត​ដែល​ចង់រក​ការងារ​ក៏​អត់​មានការ​ងារ​ធ្វើ រួមទាំង​រដ្ឋាភិបាល​ក៏​បាត់​ចំណូល​។ លោក និយាយ​ទៀត ការធ្វើវិសោធកម្ម​ច្បាប់​នៅ​មាត្រា​នេះ គឺអាច​ទាក់ទាញ​អ្នកវិនិយោគ​ថ្មីៗ និង​អ្នកវិនិយោគ​ចាស់ៗ​បើ​វេន​ការងារ​បន្តទៀត​។ លើសពីនេះ លោក យល់ថា បច្ចុប្បន្ន អ្នកធ្វើការងារ​ពេល​ថ្ងៃ​ក្នុង​វិស័យ​កាត់ដេរ​មាន​ប្រហែល​១​លាន​នាក់ ប្រសិនបើ​មាន​វេន​យប់​អាច​នឹង​បង្កើត​ការងារ​សម្រាប់​និយោជិត​ប្រហែល​១​លាន​នាក់​ទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការធ្វើវិសោធកម្ម​ច្បាប់​នេះ ក្នុង​អន្តរ​ប្បញ្ញត្តិ​នឹង​លើកឡើងថា កម្មករ​កាលពីមុន​នៅតែ​អាច​ទទួល​បន្ត ដោយ​យ​មិន​ឲ្យ​បាត់​ផលប្រយោជន៍​នរណាម្នាក់​ឡើយ​។ ប៉ុន្តែ​អ្នក​ចូលធ្វើការ​បន្ទាប់ពី​ច្បាប់​ចូល​ជា​ធរមាន​គិត​តាមច្បាប់​ថ្មី ដែល​បានធ្វើ​វិ​សោធ​កម្មនេះ​។ ចំណែក​ការឈប់​សម្រាក​ការងារ​ចំ​ថ្ងៃ​សៅរ៍​-​អាទិត្យ គឺ​ប៉ះពាល់​ពាក់ព័ន្ធ​ខ្លាំង​ដល់​មន្ត្រីរាជការ​។ ទាំងនេះ​ជាការ​លើកឡើង​របស់លោក ជួន មុំ​ថុល ដដែល ដោយ​លោក បន្ថែមថា កម្មករ​មិនដែល​មាន​ថ្ងៃ​ឈប់​ជំនួស​ទេ​។ សម្រាប់​លោក ចំណុច​នេះ​ជា​មូលហេតុ ដែល​រដ្ឋាភិបាល​មើលឃើញ​ថា បន្ទាប់​ពីថ្ងៃ​សៅរ៍​ឬ​អាទិត្យ​ឈប់សម្រាក ហើយ​ដល់​ថ្ងៃ​ចន្ទ​ត្រូវ​សម្រាក​មួយថ្ងៃ​ទៀត គឺ​ត្រូវ​ស្ទះ​ការងារ​និង​ឯកសារ​មួយថ្ងៃ​ទៀត ហើយ​ករណីនេះ គឺ​ស្មើរ​នឹង​ស្ទះ​លុយរាប់​លាន​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណា លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែលមាន​និន្នាការ​ខាង​កម្មករ មើលឃើញថា ការធ្វើវិសោធកម្ម​ច្បាប់​នេះ គឺ​មិន​ចំណេញ​ដល់ក​ម្មករ​ទេ ដោយសារ​ការងារ​វិនិយោគ «​ត្រូវ​កាត់​ពី​១៣០​ភាគរយ មក​នៅ​១០០​ភាគរយ​»​។ លោក មានប្រសាសន៍ថា​៖«​ក្រសួង​អះអាងថា ចំណេញ​ដល់ក​ម្មករ ខ្ញុំ​អត់​ដឹង ព្រោះ​មើលឃើញ​ជាក់ស្ដែង​ឃើញថា​ខាត​ព្រោះ​និយោជក​នឹង​បន្ថែម​វេន​ការងារ ដោយ​វេន​យប់​និង​ថ្ងៃ​ទទួលបាន​ស្មើរ​គ្នា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក អាត់ ធន់ វែកញែក​ឲ្យ​ដឹង​ទៀតថា ច្បាប់​ការងារ​បច្ចុប្បន្ន ប្រសិន​កម្មករ​ធ្វើ​ថែម​ម៉ោង​ទទួល​ប្រាក់​បន្ថែម​១៥០​ភាគរយ ហើយ​ប្រសិនបើ​ថែម​ម៉ោង​ចំ​ថ្ងៃ​ឈប់សម្រាក គឺ​ទទួលបាន​២០០​ភាគរយ​។ ប៉ុន្តែ​ប្រសិន​ធ្វើ​វិ​សោធ​កម្ម​ច្បាប់​ការងារ ដោយ​បន្ថែម​វេន​ការងារ​គិត​១០០​ភាគ​ស្មើរ គឺ​មានន័យថា «​ធ្វើការ​ថ្ងៃ​និង​យប់​បាន​ប្រាក់ខែ​ស្មើរ​គ្នា​»​។ ទន្ទឹមនឹងនេះ លោក សង្កត់ធ្ងន់ថា​៖«​ភាគី​និយោជក​នឹង​អាច​បញ្ឈប់​អ្នក​ការងារ​ចាស់​វេន​យប់​កាលពីមុន រើស​ចូល​ថ្មី​ដើម្បី​គិត​តាមច្បាប់​ថ្មី​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក អាត់ ធន់ បានស្នើរ​ឲ្យ​រដ្ឋាភិបាល​គួរតែ​រក្សា​ច្បាប់​ណា ដែល​ចំណេញ​ដល់​កម្មករនិយោជិត​៕