លោកអធិការ ខណ្ឌបឹងកេងកង បានបញ្ជាក់នៅមុន នេះបន្តិចថាយុវសិស្សសាលាអន្តរជាតិអា មេរិកាំង AISដែលវាយមិត្តភក្តិស្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ហេីយ។
អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ស្តីពីករណីហិ ង្សាមានស្ថានទំងន់(សិស្សនិងសិស្សវៃ គ្នាបណ្តាលអោយជនរង គ្រោះស្លា ប់)កើតហេតុនៅផ្លូវ៤០២ ក្រុម១១ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង១៦.៤០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នៅចំណុចផ្លូវ១៨៧ជាប់របងសាលាAISសង្កាត់ទំនប់ទឹក ។
ជនសង្ស័យឈ្មោះនី លីស៊ាង ភេទប្រុស (ឃាត់ខ្លួនបាន)ជនជាតិខ្មែរ ជាសិស្សសាលាAis អន្ដរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។
ជនរងគ្រោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំងAIs ស្នាក់នៅផ្ទះលេខ៤៣០ ផ្លវ២៤BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័។
ដំណេីររឿង មុនកេីតកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោងជនរងគ្រោះរួមជាមួយមិត្តភក្រ្ដ័បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអាមេរិចកាំង ទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ (មានទំនាស់នឹងគ្នារឿងហៅអា)
បន្ទាប់ពីជួបគ្នាជាជនសង្ស័យក៏បានវាយគ្នាតែម្ដង ខណ:នោះជនរងគ្រោះក៏បានដួល ជនសង្ស័យឃេីញដូចនេះក៏បានជិះម៉ូតូម៉ាកToday គេចខ្លួនតែម្ដង បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្រ្ដ័បញជូនទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លា ប់បាត់ហេីយ។khmernews