ក្រុមអ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ​ថាការជំនុំជម្រះក្តីរបស់លោក កឹម សុខា មិនមាន​គុណភាព

0
454

រដ្ឋាភិបាលកម្ពុជា ថា​ក្រុមអ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិប្រព្រឹត្តិមិនស្របតាមវិជ្ជាជីវៈ ក្រោយពួកគេរិះគន់​ថាការជំនុំជម្រះក្តីរបស់លោក កឹម សុខា មិនមាន​គុណភាពនិង​ពោពេញ​ទៅដោយ​ភាពមិនប្រក្រតី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃម្សិលមិញ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចេញសេចក្តីប្រកាសព័ត៌មាន​មួយ ដោយលើកឡើងថាដំណើរការទាំងមូលនៃសនាការលើលោក កឹម សុខា រាប់​ចាប់ពីការចោទប្រកាន់ រហូតដល់ការជំនុំជម្រះក្តីគ្របដណ្តប់ដោយភាពមិនប្រក្រតី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ត្រូវបាន​ក្រសួងការបរទេសកម្ពុជា ច្រានចោល​ភ្លាម​ៗតាម​រយៈសេចក្តីប្រកាសព័ត៌មាន​របស់​ខ្លួន​ដែលចេញកាលពីម្សិលមិញ​នេះដែរ។ ក្រសួងការបរទេសកម្ពុជា ថាការលើកឡើង​របស់​ក្រុម​មន្រ្តី​អង្គការសហប្រជាជាតិ​ទាំងនោះ ធ្វើឡើងក្រោមហេតុផលនយោបាយនិងមានបំណងបំភ័ន្តសាធារណជនអំពីដំណើរការសវនាការលោក កឹម សុខា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងការបរទេសកម្ពុជាលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាន​ដដែលថា៖ «ដូចពេលកន្លងមកដែរ ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការប្រព្រឹត្តិមិន ស្របតាមវិជ្ជាជីវៈរបស់អ្នកជំនាញខាងលើ ដែលមិនមែនជាមន្ត្រីអង្គការសហប្រជាជាតិ និងគ្រាន់តែបំពេញ ការងារ ក្នុងឋានៈផ្ទាល់ខ្លួនប៉ុន្តែតាំងខ្លួនជាចៅក្រមនៅក្នុងកិច្ចការតុលា​ការនិងផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងការបរទេសកម្ពុជា ក៏បាន​លើកឡើងផងដែរថាការរិះគន់ជុំវិញរយៈពេល​នេះការឃុំខ្លួនលោក កឹម សុខា ​លើសរយៈពេលកំណត់ពី​សំណាក់​​​​ក្រុមអ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិបង្ហាញ​ថា​ក្រុម​មន្រ្តី​ទាំងនោះ​មានការយល់​ដឹងមានកម្រិត ឬ មិនមាន​ឆន្ទៈចង់​យល់​ដឹងពីនីតិវិធីតុលាការកម្ពុជា។ ដោយឡែក សម្រាប់​ការសម្រេចឲ្យមាន​ការចូល​រួម​​ជាសាធារណៈក្នុងបន្ទប់​សវនាការ​កាត់សេចក្តីលោក កឹម សុខា ជាឆន្ទានុសិទ្ធិរបស់តុលាការដោយពិចារណាលើទំហំជាក់ស្តែងនៃបន្ទប់សវនាការ សណ្តាប់ធ្នាប់ និងការប្រព្រឹត្តិទៅនៃការជំនះជម្រះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តុលាការកម្ពុជា បាន​ចាប់​ផ្តើមបើកសវនាការ​ជំនុំជម្រះលើ​សំណុំរឿង«​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស» កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែ​អ្នកសារព័ត៌មាន​ អង្គការសង្គម​ស៊ីវិល អ្នកគាំទ្រ និង អតីត​មន្រ្តី​បក្សប្រឆាំង​ មិនត្រូវ​បាន​អនុញ្ញាតឲ្យចូល​រួម​ស្តាប់ក្នុងបន្ទប់​សវនាការនោះទេ ដោយ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ តាំង​ ស៊ុន​ឡាយ អះអាងថា​បន្ទប់​ជម្រះក្ដី​សម្រាប់​លោក​ កឹម​ សុខា​ ​ដាក់​មនុស្ស​បានតែ​ ៣០នាក់​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អង្គការ​សមាគម​ជាង៨០​ កាលថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០ ក៏បានជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​បង្ហាញ​តម្លាភាព​តាមរយៈ​ការផ្សាយ​ផ្ទាល់​ និង​បើកទូលាយ​សម្រាប់​អ្នកអង្កេត​ការណ៍​ ក៏ដូចជាអ្នក​សារព័ត៌មានចូលរួម​ស្តាប់​សវនាការ​ប្រឆាំង​អតីតប្រធាន​គណបក្ស​ប្រឆាំងរូបនេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសេចក្តីប្រកាសព័ត៌មាន​កាលពីថ្ងៃទី១៧ ខែមករា ម្សិលមិញ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អង្គការ​សហប្រជា​ជាតិ ​៣រូប មាន​ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស​ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ដាវីដ កាយ៉េ អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងការបញ្ចេញមតិ និងលោក ឌីហ្គោ កាសៀ-សាយយាន អ្នករាយការណ៍ពិសេសស្តីពីឯករាជ្យភាពរបស់ចៅក្រម និងមេធាវី យល់​ថា​ការចោទប្រកាន់ពីបទក្បត់ជាតិប្រឆាំងនឹងលោក សុខា គឺជាហេតុផលនយោបាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​មន្រ្តីសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាំងបីរូបបន្តថា​៖«ដំណើរការទាំងមូលនៃការចាប់ខ្លួន និងការឃុំខ្លួន​របស់លោក កឹម សុខា គឺមិនមានគុណភាពអាចទទួលយកបាន ដោយមានភាពមិនប្រក្រតី និងការមិនគិត​គូរ​យ៉ាងច្បាស់ពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់កម្ពុជា។ លោក សុខា ត្រូវបានចាប់ខ្លួនដោយ​គ្មានដីកាចាប់​ខ្លួន និងមិនគោរព​អភ័យឯកសិទ្ធិសភារបស់លោក។ គាត់ត្រូវបានគេបដិសេធផងដែរ មិនឲ្យជួបមេធាវីនៅ​ដំណាក់​កាលដំបូង​នៃការឃុំខ្លួន ហើយទីបំផុត លោកត្រូវបានឃុំខ្លួនឭបណ្តោះអាសន្នអស់រយៈពេលមួយ​ដែល​លើសពីរយៈពេលអតិបរិមា ដែលច្បាប់កម្ពុជាអនុញ្ញាត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្តី​ជំនាញ​អង្គការ​សហប្រជាជាតិទាំងបី​រូបនេះយល់​ថា​កង្វះការចូលរួមរបស់សាធារណជននៅបន្ទប់សវនាការ ដែលត្រូ​វបានអនុញ្ញាតិសម្រាប់តែសមាជិកអង្គទូត ក៏អាចដាក់ជាសំណួរអំពីភាពត្រឹមត្រូវនៃការជំនុំជម្រះក្តីលោក កឹម​ សុខា ផងដែរ។

មន្រ្តី​ទូតរបស់សហភាព​អឺរ៉ុប អាមេរិក ណូវេលសេឡង់ ជប៉ុន​ និង​បណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួន​ទៀតត្រូវបាន​អនុញ្ញាតឲ្យចូលរួមស្តាប់ក្នុងបន្ទប់សវនាការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យស្ថានទូតបារាំងលោក Hugo Wavrin ប្រាប់​វីអូឌីកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ថា​បុគ្គលិកស្ថានទូតលោកបាន​ចូលរួមស្តាប់​សវនាការលោក ​កឹម​ សុខា ហើយសង្ឃឹមថា​សវនាការនេះ នឹងបើកឲ្យមាន​ការចូលរួមសម្រាប់សាធារណជន។ សម្រាប់​អ្នកនាំពាក្យស្ថានទូតអាមេរិក លោក Arend Zwartjes សរសេរប្រាប់​វីអូឌីតាម​អ៊ីម៉េល ខ្លូន​តាម​ដានយ៉ាងយក​ចិត្តទុកដាក់​លើ​សវនការនេះ ហើយក៏ថែម​ទាំងបាន​ជំរុញ​ឲ្យតុលាការអនុញ្ញាតឲ្យ​អ្នកសារព័ត៌មាន និង​សង្គមស៊ីវិលចូលរួម​ក្នុង​សវនាការនេះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថាន​ទូត​សហភាព​អឺរ៉ុប និង​អាល្លឺម៉ង់ លើកឡើងស្រដៀងគ្នា​​តាមរយៈអ៊ីម៉េលប្រាប់​វីអូឌីថាពួកគេ​សង្ឃឹមថា​សវនាការនេះ នឹងបើកឲ្យមាន​ការចូលរួមជាសាធារណ ហើយប្រទេសសមាជិកសហភាព​អឺរ៉ុប​ក៏ជំរុញ​ឲ្យតុលាការអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលចូល​ស្តាប់​សវនាការនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមមាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរ​ទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​។ បើតុលាការរកឃើញ​ថា លោក កឹម សុខា ប្រព្រឹត្តិដូចការចោទប្រកាន់​មែននោះ អតីត​មេបក្ស​ប្រឆាំង​រូបនេះ​ ប្រឈមនឹង​ការ​​​ជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០ ឆ្នាំ​។

ទោះយ៉ាងណាក៏ដោយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោក កឹម សុខា លើកឡើង​លើ​ទំព័រហ្វេសប៊ុក​របស់លោក ដោយ​​បដិសេធ​ទាំងស្រុងនូវបទ​សន្ទិដ្ឋិ​ភាពជា​មួយ​បរទេស​។ លោក អះអាងថាមិន​បាន​នាំ​រដ្ឋ​បរទេស​ ឬភ្នាក់ងារ​បរទេស​ណាម​កប្រទូសរ៉ាយ​ ឬឈ្លានពាន​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ៕ប្រភព Vod