ភ្នំពេញ៖ កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥ និង ០០នាទីល្ងាចត្រង់ចំណុចលើសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិកែង ផ្លូវលេខ១៣០ ស្ថិតភូមិទី២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ជនសង្ស័យម្នាក់ឆក់ទូរស័ព្ទដៃ ជនបរទេស ពេលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ធ្វើឯងយំកម្សត់ខ្លួន ឲ្យគេអាណិតខ្លាំងណាស់។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យឈ្មោះ ណៅ ម៉ៅ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ វត្ថុតាងដកហូតបាន៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាក One plus6T ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ។ ចំណែកជនរងគ្រោះមានឈ្មោះថា ជនរងគ្រោះឈ្មោះ Finley Niall Watt ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ស្គុតលែន មុខរបរ ទេសចរណ៍ ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ។
បច្ចុប្បន្នជនសង្ស័យធ្វើឯងយំកម្សត់ខ្លួន ឲ្យគេអាណិតយ៉ាងណា ក៍សមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមនីតិវិធីដែរ៕khmernews