ប្រិយមិត្ដប្រាកដជាបានទទួលជ្រាបខ្លះរួចមកហើយ ដែលកាលពីម្សិលមិញនេះ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ មានម្ចាស់គណនី ហ្វេសប៊ុកមួយបានបង្ហោះទិដ្ឋភាពកុមារ ២នាក់ ដែលត្រូវជាបងប្អូននឹងគ្នា ត្រូវបានម្ដាយបង្កើតទុកកូន ចោ ល ដោយមិនខ្វា យខ្វ ល់ជាមួយ គិតតែដើរចោ លកូន ហើយថែមទាំងមានបុរសម្នាក់ទៀត សតិមិនសូវគ្រប់គ្រាន់តែងតែមក វា យ ធ្វើបា បពួកគេជាប្រចាំ ដែលជាហេតុធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការអាណិតអាសូរ និងបានចែករំលែកពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង។
ក្នុងនោះដែរ ម្ចាស់គណនី ដែលបានបង្ហោះនោះមានឈ្មោះ Lim Puthisith បានសរសេរយ៉ាងដូច្នេះថា៖”ពីរនាក់បងប្អូននៅផ្ទះជួលគេ ទល់មុខផ្សារស៊ីឡិប ផ្លូវត្រសក់ផ្អែម មានតែម្តាយ អត់មានឪពុកទេ ពេលថ្ងៃឡើង ម្តាយដើរចោល យប់ឡើងពេលមកវិញ ផឹកស្រវឹ ងហើយទុកកូនចោល ឥឡូវនេះរកតែបាយញាំក៏អត់មានដែរ បានអ្នកជិតខាង និងអ្នកលក់ដូរក្បែរហ្នឹង គេឲ្យរបស់ញាំបន្តិចបន្តួច អត់មានស្គាល់សាលារៀនហ្នឹងគេទេ ហើយឥឡូវនេះ មានអាមួយផឹកស្រ វឹងនៅក្បែរហ្នឹង សតិមិនគ្រប់មកវាយធ្វើ បាបទៀត។
ក្មេងទាំងពីរនាក់នេះ បើមិនមានអង្គការណាមួយយកទៅចិញ្ចឹមទេ គឺក្មេងទាំងពីរនេះចប់ ហើយ សំខាន់រកតែបាយហូបមិនបាន ហើយមានអាអ្នកមក វាយធ្វើបាបគ្នាទៀត។ ពេលឃើញសកម្មភាពអប្បាញ់ ម៉ិញនេះមានអា រម្មណ៍ឡើងក្តុកក្ដួលក្នុងចិត្តតែម្តង អាណិតខ្លាំងណាស់ ថ្ងៃស្អែកចាំមើលបើឃើញអា ឆ្កួតម៉ិញហ្នឹងវាហ៊ានតែមកវាយធ្វើ បាបក្មេងទាំងពីរនេះទៀត មានតែប្តឹងប៉ូលីសហើយមើលទៅ”។
យ៉ាងណាមិញ បន្ទាប់ពីទទួលបានដំណឹងនេះរួចមក ដោយឃើញក្ដីអាណិតអាសូរជាពន់ពេក ខាងមន្ទីរសង្គមកិច្ច ដែលមានដៃគូរសហការជាមួយអង្គការក្រៅរដ្ឋាភិបាល បានចុះមកជួបនឹងស្រ្ដីជាម្ដាយផ្ទាល់ រួមជាមួយកុមារទាំង២នាក់ខាងលើ ដើម្បីឧបត្ថម្ភថវិកាមួយចំនួន និងជួយបណ្ដុះបណ្ដាលស្រ្ដីជាម្ដាយ អោយគាត់មានជំនាញ ក្នុងភាពងាយស្រួលដើម្បីស្វែងរកកាងារ ចិញ្ចឹមកូនទាំង២ផងដែរ។
ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក មួយដែលមានឈ្មោះ នំបញ្ចុកសា ច់ ចិ ញ្រ្ចាំ បានសរសេរប្រាប់ឱ្យដឹងថា៖”ថ្ងៃនេះខ្ញុំសូមអរគុណយ៉ាងខ្លាំងបំផុត ដល់បងៗខាង មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ប ទា ដែលពួកគាត់ បានចុះមកជួយយកក្មេងៗទាំងពីរនាក់នេះ យកទៅឲ្យបានរៀនសូត្រ មានអាហារញាំគ្រប់គ្រាន់ មិនមានការមើលងា យ និង វា យ ដំ តទៅទៀត
ដោយពួកគាត់នឹងយកក្មេងទាំងពីរនាក់នេះ ទៅប្រគល់ជូនអង្គការណាមួយ ដែលជាដៃគូសហការជាមួយពួកគាត់ ហើយក៏អរគុណដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាថវិកា និងអាហារដល់កុមារទាំងពីរនាក់នេះ ជាពិសេសបំផុត គឺសូមអរគុណអ៊ុំៗ ពូមីង នៅសាលាសង្កាត់ចតុមុខ ដែលពួកគាត់បានចុះធ្វើការភ្លាមៗ បន្ទាប់ពីទទួលបានព័ត៍មាន អំពីកុមារទាំងពីរនាក់នេះ”៕ប្រភព KH Osja