កាលពីពេលនេះថ្មីៗនេះ មានគណនីផេកហ្វេសប៊ុកមួយចំនួនបានបង្ហោះនូវឃ្លីបវីដេអូមួយនិងបានមានការលើកឡើងថា យុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើសុីទាំងកណ្តាលថ្ងៃត្រង់ ដោយលួចដាក់ គ្រឿ ង ញៀ ន នៅក្នុងហោប៉ៅ និងស្នេីរដល់មហាជនជួយស៊ែរបន្តឲ្យដល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៀតផង។
យ៉ាងណាមិញ ជុំវិញករណីខាងលើនេះដែរ យោងតាមរយៈគណនីផេកហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់ឲ្យដឹងថា៖«សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សូមធ្វេីការបញ្ជាក់ជូនសាធារណ:ជនអោយបានជ្រាបថា រូបភាពពណ៌ស តូចនោះ មិនមែនជា គ្រឿ ង ញៀ ន នោះទេ វាគឺជាដែក កេះ របស់ជន ស ង្ស័ យ ដែលមានពណ៌ស ។
ដោយមាន Facebook Account និង Facebook Page មួយចំនួន បានយកព័ត៌មានចាស់ក្នុងពេលដែលសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាំងពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ ក្នុងពេលនោះ ជនសង្ស័យ ២នាក់បានជិះម៉ូតូជិតមកដល់គោលដៅត្រួតពិនិត្យ ក៏បានជិះគេចខ្លួន ដោយមានការ សង្ស័យនៅពេលនោះ កម្លាំងអន្តរាគមន៍នៃអធិការខណ្ឌ បានដេញចាប់បានរួចធ្វេីការឆែកឆេរ និងនាំយកទៅពិនិត្យទឹកនោមដេីម្បីស្វែងរកសារធាតុញៀនជាលទ្ធផលគឺពិតជាមានសារ ធាតុញៀនមែន ។
Account and Page មួយចំនួនបានយកព័ត៌នេះមកចុះផ្សាយខុសពីការពិត និងមានលក្ខណ:បំផុសបំផុល ញុះ ញ ង់ អោយមានការស្អ ប់ មកលេីកងកម្លាំងនគរបាល ស្របពេលដែលមួយពេលរយ:ចុងក្រោយនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខណ្ឌ ប៉ុស្តិ៍ តែងតែទទួលបានការគាំទ្រ និងសរសេីរពីសំណាក់ប្រជាពលរដ្ឋ»។ប្រភព KHojsja