ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ស្រុក​ព្រៃនប់​ម្នាក់​បាន​ដេក​ស្លាប់​ក្នុង​ខ្ទម​ដោយ​រងារ និង គ្មាន​ថ្នាំ​ព្យាបាល ក្រោយ​សមត្ថកិច្ច​ចម្រុះ​ ឆាយ​កម្ទេច​ផ្ទះ​ចោល

0
1127

​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ស្រុក​ព្រៃនប់​ម្នាក់​បាន​ដេក​ស្លាប់​ក្នុង​ខ្ទម​ដោយ​គ្មាន​ថ្នាំ​ព្យាបាល ក្រោយ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​នេះ ឆាយ​កម្ទេច​ផ្ទះ​ចោល​។ កូន​ប្រសា​ជនរងគ្រោះ​ចោទ​ប្រកាន់​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ម្ដាយ​ក្មេក​លោក​ស្លាប់ ព្រោះ​សមត្ថកិច្ច​ស្រុក​ព្រៃនប់ ដាក់​កម្លាំង​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​ចេញចូល​ក្នុង​តំបន់​មាន​ជម្លោះ ទើប​បណ្ដាល​ម្ដាយ​ក្មេក​របស់​គ្មាន​ថ្នាំ​ព្យាបាល រហូត​ធ្វើ​ឱ្យ​បាត់​បង់​ជីវិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាច់ញាតិ​របស់​ជនរងគ្រោះ​ឱ្យ​ដឹង​ថា លោកស្រី ទ្រី សៀម ភេទ​ស្រី អាយុ​៦៤​ឆ្នាំ បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ក្រោយ​ឈឺ​រាំរ៉ៃ​គ្មាន​ថ្ងៃ​ព្យាបាល ក្នុង​ដី​មាន​ជម្លោះ ក្នុង​តំបន់​តាបិន ជ្រលង​ភ្នំពេញ​ត្បែង ស្ថិត​ក្នុង ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ដែល​ត្រូវជា​កូន​ប្រសា​ជនរងគ្រោះ ឱ្យ​អាស៊ីសេរី​ដឹង​ថា ម្តាយ​ក្មេក​របស់​របស់​មាន​ជំងឺ​ជាប់​ខ្លួន​និង​ត្រូវ​លាបថ្នាំ​ជាប្រចាំ ប៉ុន្តែ លោក​ថា ចាប់​តាំង​ពី​ផ្ទុះ​ហិង្សា​រវាង​ពលរដ្ឋ​និង​សមត្ថកិច្ច​កាល​ពី​ពេល​ថ្មីៗ​នេះ សមត្ថកិច្ច​ស្រុក​ព្រៃនប់​បាន​ដាក់​កម្លាំង​ហាមឃាត់​ពលរដ្ឋ​មិន​ឱ្យ​ចេញចូល​ក្នុង​តំបន់​នេះ ទើប​លោក​មិន​អាច​ចេញទៅ​ទិញ​ថ្នាំ​បាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ឱ្យ​ដឹង​ទៀត​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ នៅ​តំបន់​លោក​រស់​នៅ ពេល​ថ្ងៃ​អាកាសធាតុ​ក្តៅ ហើយ​ពេលយប់​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ដែល​ធ្វើ​ឱ្យ​ម្តាយ​ក្មេក​របស់​លោក​ពិបាក​ទ្រាំ​នឹង​អាកាសធាតុ​បែបនេះ ស្រប​ពេល​គ្មាន​ផ្ទះសំបែង​រស់នៅ​សមរម្យ​ដោយ​រស់​ក្រោម​ដំបូល​ខ្ទម​ប៉ុណ្ណោះ​៖ «មិន​អាច​នឹង​ស្លាប់​ទេ បើ​មិនបាន​វាយ​ផ្ទះ ព្រោះ​អី​គាត់​រងា​ដេក​នៅ​ក្រោម​តង់ ដេក​នៅ​ក្រោម​តង់​ត្រជាក់​ចង់​ងាប់​ហើយ​រឿង​អី ដល់​ពេល​បិទ​ផ្លូវ​លើ​អត់​ឱ្យ​យើង​ទៅ​ទិញ​ថ្នាំ​យក​មក​ឱ្យ​គាត់​លេប ហើយ​ថ្នាំ​គាត់​ត្រូវ​លេប​ជា​អចិន្ត្រៃយ៍​ដល់​ពេល​យើង​ចេញ​គេ​ចាប់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ទោះ​ម្តាយ​ក្មេក​លោក​បាន​ស្លាប់​ទៅ​ហើយ​ក្តី លោក​បាន​ចេញ​និមន្ត​ព្រះសង្ឃ​ដើម្បី​ធ្វើបុណ្យ ប៉ុន្តែ​សមត្ថកិច្ច​មិន​អនុញ្ញាត​នោះ​ទេ​។ លោក​ថា លោក​សម្រេច​បូជាសព​ម្ដាយ​ក្មេក​កាល​ថ្ងៃ​ទី​១៣ ខែ​មករា ដោយ​មិនបាន​ធ្វើបុណ្យ​ត្រឹមត្រូវ​តាម​ប្រពៃ​នោះ​ទេ ដោយមាន​មនុស្ស​ចូលរួម​មិន​ដល់ ១០​នាក់​ផង៖ «អត់​មាន​លុយ​កាក់​ធ្វើបុណ្យ​តាម​ប្រពៃណី​ទេ មេ​ក្រូ​ក៏​អត់ យើង​ទៅ​និមន្ត​លោក គេ​កាក់​មិន​ឱ្យ​ចេញ​មិន​ឱ្យ​ចូល​ផង ជិះ​ទូក​ទៅ​ហៅ​តាចារ្យ​ឆ្លង​សមុទ្រ​ទៅ​សូត្រ​ធម៌​តែ​ម៉ា​ភ្លែត​បូជា​ទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ថ្ងៃ​ទី៣ ខែ​មករា កងកម្លាំង​ចម្រុះ​ខេត្ត​ព្រះសីហនុ​ជាង​១០០​នាក់ មាន​ទាំង​គ្រឿង​ចក្រ​ចុះ​ផង​នោះ​បាន​មក​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន ក្នុង​តំបន់ តាបិន​ជ្រលង​ភ្នំពេញ​ត្បែង ស្ថិត​ក្នុង ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់​ដោយ​ចោទ​ប្រកាន់​ថា ពលរដ្ឋ​រស់នៅ​ដី​នេះ​ដោយ​អនាធិបតេយ្យ​។ ការ​បណ្តេញ​ចេញ​នោះ​បាន​បណ្ដាល​ឱ្យ​មានការ​ប៉ះទង្គិច​រវាង​កងកម្លាំង និង​ក្រុម​ពលរដ្ឋ​។ ក្រោយ​មាន​ព្រឹត្តិការណ៍​នេះ​ហើយ សមត្ថកិច្ច​ស្រុក​ព្រៃនប់​មិន​អនុញ្ញាត​ពលរដ្ឋ​ចេញចូល​ក្នុង​តំបន់​នេះ​ទេ សូម្បី​មន្ត្រី​សង្គម​ស៊ីវិល​ក៏​មិន​អាច​ចូល​ទៅ​កន្លែង​នោះ​បាន​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ការ​ចោទ​ប្រកាន់​ថា សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ចេញចូល​លើ​ដី​មាន​ជម្លោះ​នេះ អធិការ​ស្រុក​ព្រៃនប់​លោក ហួ យ៉ៃ ដែល​ពលរដ្ឋ​ចោទ​ប្រកាន់​ថា អ្នកដឹកនាំ​ការ​បណ្តេញ​ចេញ និង​ហាមឃាត់​ពលរដ្ឋ ឱ្យ​អាស៊ីសេរី​ដឹង​ថា គ្មាន​ការ​ហាមឃាត់​ពលរដ្ឋ​មិន​ឱ្យ​ចេញចូល​លើ​ដី​មាន​ជម្លោះ​បែបនេះ​ទេ​។ លោក​បន្ត​ថា ករណី​ពលរដ្ឋ​ម្នាក់​ស្លាប់​លើ​មាន​ជម្លោះ​នោះ​គឺ​ដោយសារ​ជំងឺ​ប្រចាំ​កាយ​ប៉ុណ្ណោះ៖ «អត់​មាន​កម្លាំង​ខ្ញុំ​ណា មិន​ឱ្យ​ប្រជាពលរដ្ឋ​ចេញចូល​អ៊ីចឹង​អត់​មាន​ទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​មានការ​បកស្រាយ​យ៉ាង​នេះ​ក្តី ប៉ុន្តែ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ថា មិនមែន​ជា​ការពិត​ទេ គឺ​អធិការ​នគរបាល​រូប​នេះ និយាយ​ការពារ​ខ្លួន​ប៉ុណ្ណោះ៖ «អ្នកសម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធា​រី ប្រាប់​អាស៊ីសេរី​ថា អ្នកស្រី​បាន​ព្យាយាម​ចុះ​អង្កេត​ករណី​នេះ​ដល់​ទី​កន្លែង ប៉ុន្តែ​សមត្ថកិច្ច​មិន​អនុញ្ញាត​នោះ​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​ឱ្យ​ដឹង​ថា អធិការ​នគរបាល​ស្រុក​ព្រៃនប់​លោក ហួ យ៉ៃ តម្រូវ​ឱ្យ​អ្នកស្រី បើ​ចង់​ចុះទៅ​អង្កេត​ត្រូវ​ឱ្យ​សមត្ថកិច្ច​ជា​អ្នក​ដឹកជញ្ជូន ប៉ុន្តែ​បើ​ចង់​ធ្វើដំណើរ​ខ្លួនឯង​គឺ​មិន​ចូល​កន្លែង​មាន​ជម្លោះ​នោះ​ទេ​៖ «ខ្ញុំគេ​មិន​ឱ្យ​ចូល​ដែរ​ហ្នឹង ចឹ​ង​ខ្ញុំ​ថា អាជ្ញា​ធរមាន​ការ​ជជែក​ពិភាក្សា​គ្នា ទោះបីជា​យ៉ាងណាក៏ដោយ​លើកលែងតែ​ទណ្ឌិត ឬ​ជនជាប់ចោទ​ក្នុង​ពន្ធនាគារ​ទេ ដែល​គេ​ដក​ហូត​សេរីភាព​ក្នុង​ការ​ធ្វើដំណើរ ដោយឡែក​ពួកគេ​មិនទាន់​ចាត់​ថា ជា​ជន​ដែល​មាន​បទល្មើស ឬ​មាន​ក៏​ជាប់ពិរុទ្ធ​នៅឡើយ​ទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​ពលរដ្ឋ​ឱ្យ​ដឹង​ថា ពេល​នេះ​ពលរដ្ឋ​មួយ​ចំនួន​គ្មាន​អង្ករ​ដាំបាយ គ្មាន​ថ្នាំពេទ្យ​ព្យាយាម​ជំងឺ​ទេ ខណៈ​សមត្ថកិច្ច​នៅ​បន្ត​ឃ្លាំមើល និង​ព្រមាន​ចាប់ខ្លួន​បើ​ហ៊ាន​ចេញពី​តំបន់​ដី​មាន​ជម្លោះ​។ ពលរដ្ឋ​ថា អ្នកណា​មាន​ការ​បន្ទាន់​ត្រូវ​ចេញទៅ​ក្រៅ​ត្រូវ​សមត្ថកិច្ច​តម្រូវ​ឱ្យ​ធ្វើ​កិច្ច​សន្យា​ថា ចេញ​ហើយ​មិន​ឱ្យ​ចូល​វិញ​ទេ ហើយ​បើ​ហ៊ាន​ចូល​មក​នឹង​ត្រូវ​ចាប់ខ្លួន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​បង្ក្រាប​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន កាលពី​ថ្ងៃ​ទី​០៣ ខែ​មករា កន្លង​ទៅ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ពលរដ្ឋ​ចំនួន​២១​នាក់ ប៉ុន្តែ​ពលរដ្ឋ​ទាំងនោះ​ត្រូវ​បាន​ដោះលែង​វិញ ហើយ​ពលរដ្ឋ​ខ្លះ​ត្រូវ​តុលាការ​ដាក់​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​ច្បាប់​។ ពលរដ្ឋ​ថា ពួកគេ​បាន​ចូល​ទៅ​រស់នៅ​លើ​ដី​ជម្លោះ តាំងពី​ឆ្នាំ​២០០០ លើ​ផ្ទៃដី​ជិត ៣០០​ហិកតារ ដោយមាន​ចំនួន​ពលរដ្ឋ​១៣៤ គ្រួសារ​។ ពលរដ្ឋ​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៩ មាន​ក្រុមហ៊ុន មួយ​ចោទ​ប្រកាន់​ថា ពលរដ្ឋ​រស់នៅ​លើ​របស់​ខ្លួន៕Rfa