រាជធានីភ្នំពេញ៖កម្លាំងអាវុធហត្ថរាជធានី បាន និងកំពុងតែបន្តចាត់វិធានការត្រួតពិនិត្យទៅលើរថយន្តពាក់ស្លាកលេខ ខ ម សេះហោះ ដែលកំពុងធ្វើចរាចរយ៉ាងអនាធិបតេយ្យតាមដងផ្លូវ នៅរាជធានីភ្នំពេញ ពិសេសក្រុមឡានដឹកជញ្ជូនគ្រប់ប្រភេទ ដឹកដី ដឹកថ្ម ដឹកខ្សាច់ ពាក់ស្លាកលេខ ខ ម លោតឆ័ត្រនោះតែម្ដង ដែលប៉ះពាល់ដល់កិត្តិយសក្រសួងការពារជាតិ។
ការត្រួតពិនិត្យនេះ បានធ្វើឡើងពីសំណាក់កងកម្លាំងយានយន្ត នៃមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយបានចុះអនុវត្តការងារ ត្រួតពិនិត្យស្លាកលេខរថយន្តខេមរភូមិន្ទក្លែងក្លាយ, ប័ណ្ណបើកបរ ខេមរភូមិន្ទ, បកកញ្ចក់ខ្មៅ ,អាវុធជាតិផ្ទុះ, វិទ្យុទាក់ទង, និង បកកញ្ចក់នៅលើកំណាត់ហាណូយ កែងផ្លូវមហាវិថីឈ្នះចាប់ថ្ងៃទី០៤ធ្នូ តទៅ។ប្រភព Fbtv