កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងគ្រួសារបាននាំគ្នាទៅប្រារព្ធពិធីបុណ្យកឋិន នៅខេត្តតាកែវ បាននាំគ្នាស្លៀកសំលៀកបំពាក់តាមបែបប្រពៃណីខ្មែរ ជាមួយនឹងក្បិនពណ៌ក្រហមឆ្អៅ និង អាវពណ៌ស ទាំងរូបលោកផ្ទាល់ ភរិយា កូនៗ ព្រមទាំងឪពុកម្ដាយ ។
ការបង្ហាញឈុតប្រពៃណីខ្មែរក្នុងខែបុណ្យទាននេះ បានធ្វើឱ្យលោក ខេមរៈ សិរីមន្ត និង គ្រួសារ មើលទៅពិតជាសមសួនស័ក្ដិសមជាកូនខ្មែរពិតៗ ។
តាមរយៈការបង្ហោះលើហ្វេសប៊ុករបស់កំពូលតារាចម្រៀងប្រុសរូបនេះ បានរៀបរាប់ថា ៖ «ថ្ងៃទី២០ខែ១០ ២០១៩
លោកខេមរៈ សិរីមន្ត បានប្រារព្ធពិធីអង្គកឋិននៅខេត្តតាកែវ ស្រុកខាងម្ដាយក្មេក និងក្រុមគ្រួសារទាំងអស់មានទឹកចិត្តសប្បាយរីករាយព្រមទាំងស្នាមញញឹមដោយវិសេសវិសាល ។
ថៃ្ងនេះខ្ញុំបាទ និងក្រុមគ្រួសារ សូមជូនបុណ្យដល់បងប្អូនទាំងអស់គ្នាជួបតែសំណាងល្អសុខភាពល្អទាំងអស់គ្នា» ៕ ប្រជាប្រិយ