មហាជនទូទៅប្រាកដជាបានស្គាល់យ៉ាងច្បាស់ហើយ ពីវត្តមានរបស់ក្រុមយុវជនសំរាម ដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីប្រមូលសំរាមនៅទីតាំងបឹងត្របែកលូទឹកស្អុយ ក្នុងគោលបំណងច្នៃទីតាំងនៅទីនោះ ឲ្យមានភាពល្អប្រសើរ និងមានបរិស្ថានល្អឡើងវិញ។
សកម្មភាពទាំងនេះ ទទួលបានការកោតសរសើរ និងលើកទឹកចិត្តជាច្រើន ពីមហាជនគ្រប់ស្រទាប់វណ្ណៈ ខណៈថ្មីៗនេះក្រុមយុវវជនសំរាម ដែលដឹកនាំដោយ សាន ដារ៉ាវីត។
កាលពីម្សិលមិញ លោក សាន ដារ៉ាវីត បានបង្ហាញពីគោលបំណងរបស់លោកមួយទៀតដែលទាក់ទងនឹងការកាត់បន្ថយ ការប្រេីប្រាស់កំប៉ុងប្លាស្ទីករបស់ហាកាហ្វេនានា។
តាមប្រភពពីផេកផ្ទាល់របស់យុវជនសំរាមបានបង្ហោះថា”ខ្ញុំដើរកាន់កែវតាមផ្សារទំនើប គេមើលមកខ្ញុំថាជាមនុស្សចម្លែក ពេលខ្ញុំហុចកែវទៅឱ្យខាង Brown Coffee អ្នកលក់គាត់សើច 😂
ខ្ញុំប្រាប់គាត់ថា បងសុំចូលរួមកាត់បន្ថយចំណាយរបស់ថៅកែអូនឯង😁 #រួមគ្នាដើម្បីជំនាន់ក្រោយ”