ទៅពឹងមន្ត្រីកាំកុងត្រូលអីកើត! ហ្គាសាំង ឈ្មោះ រស្មី ពិសី ធ្លាប់ត្រូវព្រមានរឿងសាំងមិនគ្រប់លីត្រ និង បន្លំសាំងធម្មតាជាសាំងស៊ុបព័រម្ដងជាពីរដង តែបងលុយហើយផាកពិន័យហើយអត់ខ្វល់ ហើយបើកលក់មិនគ្រប់លីត្រដដែល

0
1068

ខេត្តកណ្តាល៖ ស្ថានីយសាំង ដេប៉ូតេលា រស្មី ពិសី ក្រុងតាខ្មៅបានបើកដំណើរការដដែល មិនដឹងមានអ្វីនៅពីក្រោយបន្ទាប់ពីត្រួតពិនិត្យរួច និងជាពិសេសថៅកែស្ថានីយសាំងមិនមានការឃាត់ខ្លួនឡើយ ទោះបីស្ថានីយសាំងនោះ ធ្លាប់មានវិធានការណែនាំពីជំនាញកាន់កុលត្រូលម្តងរួចមកហើយនោះ មជ្ឈដ្ឋានទូរទៅកំពុងមានការរិះគន់ពីសំណាក់ជំនាញកាន់កុងត្រូល ដែលចុះទៅត្រួតពិនិត្យរកឃើញថា” ស្ថានីយសាំងបានបន្លំយកសាំងធម្មតា លក់ជាសាំង ស៊ុបពែរ ថែមទាំងលក់មិនគ្រប់លីត្រជូនអ្នកប្រើប្រាស់ ” ពោលគឺ លួច សាំងពីអតិថិជនតែម្តង ។


ក្នុងប្រតិបត្តិការណ៍ចុះត្រួតពិនិត្យនេះដឹកនាំដោយលោក ងួន សុមល្លីវង្ស អនុប្រធាននាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម លោក គ្រី បូរិន អនុប្រធានមន្ទីរពាណិជ្ជកម្មកាន់កុងត្រូលខេត្តកណ្តាល លោក ហ៊ិន ង៉ែត អនុប៉ុស្តិ៍សាខាកាន់កុងត្រូលខេត្តកណ្តាល ដោយមានការសម្របសម្រួលនីតិវិធី ពីសំណាក់ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។
ហេតុការណ៍ចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចស្ថានីយសាំង ដេប៉ូ រស្មី ពិសី ដែលស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រហូតមកដល់ថ្ងៃទី១៩ វិច្ឆិកា ២០១៨ នៅតែបើកដំណើរការជាធម្មតា ។
ប្រភពព័ត៌មានបានលួចបង្ហើបឲ្យដឹងថា ទោះបីជាខាងតុលាការសម្រេចឲ្យបិទទីតាំងស្ថានីយសាំងនោះបណ្តោះអាសន្នក៏ដោយ ក៏ខាងកាន់កុងត្រូលស្នើមិនឲ្យបិទទេ ដោយឲ្យស្ថានីយកែតម្រូវ និងធ្វើកិច្ចសន្យាបន្តទៀត និងមានមេធាវីការពារធានា ។ ការស្នើសុំរបស់ខាងកាន់កុងត្រូលមិនឲ្យខាងតុលាការបិទស្ថានីយសាំងនោះបណ្តោះអាសន្ន មជ្ឈដ្ឋានទូរទៅកំពុងរិះគន់យ៉ាងចាស់ដៃថា មិនដឹងមានអ្វីនៅពីក្រោយខ្នង ឬក៏ជំនាញកាន់កុងត្រូលមានការឃុំឃិតគ្នាជាមួយថៅកែស្ថានីយសាំងនោះ ។
ពាក់ពន្ធ័បញ្ហារខាងលើនេះដែរភ្នាក់ងារមិនទាន់មានការទំនាក់ទំនងទៅលោក ងួន សុមល្លីវង្ស អនុប្រធាននាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបាននៅឡើយទេ ដោយគ្មានលេខទូរសព្ឌ័ទំនាក់ទំនង ។


បើតាមលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានឲ្យដឹងថា ពាក់ពន្ធ័ផ្លូវច្បាប់លោកនិងមានចំណាត់ការបើសិនជាខាងកាន់កុងត្រូលបញ្ជូនសំណុំរឿងមកតុលាការ ពីព្រោះខាងកាន់កុងត្រូលជាអ្នកកំណត់បទល្មើស ។
អ្នកច្បាប់មួយរូបសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ច្បាប់ស្តីពីមាត្រាសាស្ត្រកម្ពុជា មាត្រា៤៥ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ) ថ្ងៃ ទៅ១(មួយ) ខែ និងពិន័យជាប្រាក់ពី១.០០០.០០០(មួយលាន) រៀល ទៅ៥.០០០.០០០(ប្រាំលាន)រៀល ចំពោះជនណាដែល បង្កើន បន្ថយ ឬបន្លំ រង្វាស់រង្វាល់នៃឧបករណ៍មាត្រាសាស្ត្រ ដែលបានដាក់សញ្ញាត្រួតពិនិត្យរួច ឬ ប្រើប្រាស់ កាន់កាប់ សម្រាប់ក្នុងសកម្មភាពពាណិជ្ជកម្ម ឬលក់ ដាក់តាំងដើម្បីលក់ ឬចែកចាយនូវឧបករណ៍មាត្រាសាស្ត្រដែលខ្លូន បានដឹងថាបានបង្កើន បន្ថយ ឬបន្លំ ។ ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងពិនយ័ជាប្រាប់ទ្វេដង៕