ដូចដែលប្រិយមិត្តបានដឹងរួចមកហេីយ វីដេអូមួយដែលបានបង្ហោះ និងចែកចាយតៗគ្នា ព្រមជាមួយពាក្យរិះគន់ជាច្រេីនទៅលេីសមត្ថកិច្ចដែលឃាត់ឡានពេទ្យទុក ដេីម្បីអោយឡានក្បួនចេញទៅមុន។
តាមប្រភពពីផេក Traffic Cambodia TV បានបង្ហោះថា” អ្នកទាំងអស់គ្នាមានលឺដូចខ្ញុំទេ !!
ប៉ូលីសចរាចរណ៍ ៖ (ឃាត់ឡានពេទ្យនុងសិន)
ប៉េអឹម ៖ ( មកម៉េចកើត ប៉ែនៗស្អី ) (ហា…បោយដៃអី ឃាត់សិនទៅអត់ទេ)
អ្នកបើកឡានពេទ្យបោយដៃធ្វើសញ្ញាសុំទៅបន្ទាន់ បើតាម PM គាត់និយាយ នៅតែមិនអោយគ្នាទៅទៀត បើមិនធ្ងន់ធ្ងរគាត់មិនសុំទៅមុនទេ ហើយអោយឡានពេទ្យបិតសឺរ៉ែនទៀត
ចុះបើអ្នកជំងឺដាច់ខ្យល់ដោយសារចាំក្បួនទៅអស់ តើនរណាជាអ្នកខុស!!”
យ៉ាងណាមិញតាមរយៈទង្វើដែលអោយក្បួនទៅមុនហាក់ទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងបណ្តាញសង្គមហ៊្វេកបុកផងដែរ។
ឃេីញពលរដ្ឋចេញមតិរិះគន់ស្ទេីរគ្រប់គ្នាលេីរឿងនេះ ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លេីកឡេីងប៉ុន្មានម៉ាត់ថា
“ឃើញគេយករូបថតពីរ បីសន្លឹក ដោយមិនច្បាស់ថាអ្នកណាជាអ្នកណាផង ហើយជជែកគ្នាបែកព្យុះពីអាទិភាពឡាន «អ្នកធំ» ( អត់ដឹងធំកម្រិតណាទេ ) និង «ឡានដឹកអ្នកជំងឺ» ( មិនដឹងមានអ្នកជំងឺឬអត់ ឡានឈប់ប៉ុន្មានម៉ោង? ) ។
នេះហើយដែលជាការបារម្ភរបស់ខ្ញុំលើអ្វីដែលខ្ញុំហៅថា «ចំនេះដឹងផ្លូវកាត់» [Shortcut knowledge] ពោលគឺចេះច្បោលៗតែច្រលំទុកចិត្តថាខ្លួនចេះច្បាស់ដូចថ្ងៃ !
មិនរិះគន់អ្នកណាទាំងអស់ តែខ្ញុំចង់អោយកូនខ្មែរចេះរបៀបរៀន (Learn to learn) ដើម្បីមានរបៀប ( អភិក្រម ) វិភាគជួយសង្គមដ៏កំសត់របស់យើងបាន ។“