លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ​ សុំមហាមិត្តជប៉ុនជួយឧបត្ថម្ភសម្ភារៈ​បច្ចេក​ទេស​ និង​បទពិសោធន៍​លើ​វិស័យ​ទឹកស្អាត​តាមទីជនបទទាំង២៥ខេត្តក្រុង

0
406

ភ្នំពេញ ៖ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង ​សិប្ប​កម្ម បាន​ថ្លែង​នូវ​ការស្នើ​សុំឲ្យ​មហាមិត្ត​ជប៉ុន​ បន្ត​ជួយ​តាមរយៈ​អង្គការ JICA ក៏ដូចជា​ភ្នាក់ងារ​ផ្សេងៗ បានផ្តល់​ជំនួយ​អភិវឌ្ឍន៍ និង​បច្ចេកទេស​ជាច្រើន ជាពិសេស​លើ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែង​បែបនេះ​ ខណៈ​ទទួល​ជួប​ជាមួយ​ឯកអគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី​នៅ​ទីស្ដីការក្រសួង​កាលពីពេល​ថ្មីៗ​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​កិត្តិ​សេដ្ឋា​ បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្នុង​ពេល​ទទួល​ជួប​លោក​MIKAMI Mashahiro ឯកអគ្គរាជទូត​វិសាមញ្ញ និង ​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នូវ​ការអបអរសាទរ​ចំពោះ​ឯកអគ្គរាជ​ទូត​ដែល​ទើប​តែងតាំង​ថ្មី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លឹមសារ​រួម​ នៃ​ជំនួប​នោះ បាន​ផ្តោត​សំខាន់​ទៅលើ​ការផ្ដល់​ជា​ជំនួយ​បន្តទៀត​ទាំង​សម្ភារៈ​បច្ចេក​ទេស​ និង​បទពិសោធន៍​លើ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​ឲ្យ​ដល់​គ្រប់​ទីប្រជុំជន​ទាំង​២៥​ខេត្ត​រាជធានី​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀត​ ដើម្បី​សម្តែង​ការគួរសម និង ​ពិភាក្សា​ការងារ បន្ថែមទៀត ​ដែល​កំពុង​ប្រឈម​មួយចំនួន​ទៀត​ដែល​ទាក់ទង​ និង​ជំនាញ​ក្រសួង​តែម្តង​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងជំនួប​ពិភាក្សា​នោះ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ការ​ស្វាគមន៍ និង​បានលើកឡើង​ពី​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​កម្ពុជា​-​ជប៉ុន ព្រមទាំង​ថ្លែងអំណរគុណ​ដល់​រាជ​រដ្ឋា​ភិបាល និង​ប្រជាជន​ជប៉ុន ដែលជា​មិត្ត​ដ៏​ល្អ​ក្នុងការ​ចូលរួមចំណែក​យ៉ាងសំខាន់​តាមរយៈ​ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​នៅ​កម្ពុជា។ ដោយឡែក​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម រាជរដ្ឋា​ភិបា​ល​ជប៉ុន តាមរយៈ​អង្គការ JICA ក៏ដូចជា​ភ្នាក់ងារ​ផ្សេងៗ បានផ្តល់​ជំនួយ​អភិវឌ្ឍន៍ និង​បច្ចេកទេស​ជាច្រើន ជាពិសេស​លើ​វិស័យ​ទឹកស្អាត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​សង្ឃឹមថា ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោក MIKAMI Mashahiro នៅ​កម្ពុជា នឹង​ពង្រឹងពង្រីក​បាន​ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេ​ភាគី​លើ​គ្រប់​វិស័យ។ ក្នុងនោះ គឺ​បន្ត​អភិវឌ្ឍន៍​លើ​វិស័យ​ទឹកស្អាត​ទាំង​ក្នុង​គម្រោង​ដែលមាន​ស្រាប់ និង​គម្រោង​ថ្មីៗ​បន្ថែមទៀត ក្នុង​តំបន់​គោលដៅ​ជាច្រើន ជាពិសេស​ គឺ​ទឹកស្អាត​ជនបទ ដែលជា​ទស្សនវិស័យ​ថ្មី​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ឯកអគ្គរាជទូត​ជប៉ុន MIKAMI Mashahiro ក៏បាន​សម្តែង​នូវ​ទឹកចិត្ត​រីករាយ​ចំពោះ​ការបំពេញ​បេសកកម្ម​ការទូត​នៅ​កម្ពុជា និង​ថ្លែង​ការកោតសរសើរ​ចំពោះ​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ទាំង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​កត្តាសេដ្ឋកិច្ច​ជារួម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ឯកអគ្គរាជទូត​ជប៉ុន បាន​បញ្ជាក់ថា ក្នុង​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា នឹង​ខិតខំ​ពង្រឹង​ទំនាក់ទំនង ជាពិសេស​គឺ​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​មក​កម្ពុជា ពីព្រោះ​លោក​បាន​មើលឃើញ​ពី​ស្ថានភាព​អំណោយផល និង​សក្ដានុពល​ដ៏​ល្អប្រសើរ​នៅ​កម្ពុជា។ ក្នុងនោះ នឹង​បន្ត​គម្រោង​អភិវឌ្ឍន៍​នានា​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ទូ​លំ​ទូលាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតក្នុង​ឱកាស​នោះ​ផងដែរ ដៃគូ​សន្ទនា ក៏បាន​ពិភាក្សា​បញ្ហា​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាម​ព្រំដែន ក្របខ័ណ្ឌ​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) និង​លទ្ធផល​ នៃ​ការ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ប្រកាសនីយបត្រ​តក្កកម្ម (Patent)​រវាង​កម្ពុជា​-​ជប៉ុន ដែលជា​គន្លឹះ​ដ៏​សំខាន់​មួយ​ផងដែរ សម្រាប់​ការទាក់ទាញ​ការវិនិយោគ​ និង​ផ្តល់​ទំនុកចិត្ត​កាន់តែ​ច្រើនឡើង​ពី​វិនិយោគិន​ជប៉ុន​មក​កម្ពុជា តែម្ដង​៕ ប្រភព៖​ កម្ពុជាថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​