(តាកែវ)៖ លោក គឹម ហាន មានតួនាទីជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្រុកអង្គរបុរី ខេត្តតាកែវ ដែលមានរឿងអាស្រូវរឿងឆ្វៀលដីបន្ទាយសង់អគាដែកយកធ្វើជាកម្មសិទ្ធ ពេលនេះត្រូវបានគេលួចបញ្ចេញសារសំឡេងនិយាយជំរិតទារលុយពីឈ្មួញ ជនជាតិវៀតណាម ដែលរកស៊ីដឹកដូង និងដឹកអំបិល ឆ្លងដែនចូលមកកម្ពុជា។
ក្នុងសារសំឡេងបានឲ្យដឹងថា លោក គឹម ហាន បានទារលុយពីស្ត្រីជនជាតិវៀតណាម ដែលជាឈ្មួញរកស៊ីដឹកដូង ឬដឹកអំបិល ក្នុងមួយឡាន៦០០០០ម៉ឺនរៀល បើមិនបានដូចការទាមទានោះទេ លោកនឹងមិនអនុញ្ញាតឲ្យស្ត្រីជនជាតិវៀតណាមរូបនេះ ដឹកដូងចូលមកក្នុងទឹកដីខ្មែរឡើយ។
នៅក្នុងសារសំឡេងនេះ ស្ត្រីជនជាតិវៀតណាម បាននិយាអង្វរលោក គឹម ហាន ដោយម្តងហៅប្អូន ម្តងហៅបង ម្តងហៅពូ ប៉ុន្តែនៅតែគ្មានការយោគយល់ បញ្ចុះចំនួនលុយត្រូវបង់ឡើយ។
ស្ត្រីរូបនេះបាននិយាយអង្វរថា «យកមួយឡាន៦ម៉ឺន តើខ្ញុំបានអីស៊ី? ឱប៊ូអើយប៊ូ ធើការដូចប៊ូឯងចឹង ងាប់ប្រជាជនអស់ហើយប៊ូ! ម៉េចបងឯងយកច្រើនជាងគេម៉េះបង? តម្លៃមួយឡាន៤ម៉ឺន ឲ្យ៤ម៉ឺន បងអត់យក៍។ អូនណ៎ា ខ្ញុំបានអីស៊ី។ អូនគិតឲ្យបានត្រឹមត្រូវណាអូន»។
យោងតាមប្រភពច្បាស់ការណ៍បានបញ្ជាក់ទៀតថា លោក គឺម ហាន ទទួលបានសិទ្ធិពីលោក ឌឹម គឹមសាន្ដអភិបាលស្រុកអង្គរបុរី ឲ្យដើរជំរិតទារលុយពីអ្នកប្រកបរបរកំប៉ិកកំប៉ុក ជាជនជាតិវៀតណាម និងជាជនជាតិខ្មែរ ដោយលោក គឹម ហាន អះអាងថាថា យកលុយទៅឲ្យលោកអភិបាលស្រុក។
ពាក់ពន្ធ័ករណីខាងលើ លោក គឹម ហាន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្រុកអង្គរបុរី បានសារភាពថាលោកពិតជាបាននិយាយទារលុយពីជនជាតិវៀតណាមពិតមែន ប៉ុន្តែលោកធ្វើតាមបញ្ជាពីលោកអភិបាល។
ជុំវិញបញ្ហានេះអ្នកយកព័ត៏មានយើងនៅមិនទាន់សុំការបំភ្លឺពីលោក ឌឹម គឹមសាន្តបាននៅឡើយទេ ដោយទូរសព្ទ័របស់លោកមិនអាចទាក់ទងបាន។
ចំណែកមហាជនបានលើកឡើងថា សូមលោក នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសសឹករងខេត្តតាកែវ ដែលទើបឡើងកាន់តំណែងថ្មីៗ មេត្តាចាត់វិធានការចំពោះបុគ្គលម្នាក់នេះផង៕ Swiftnewsdaily