បុរសម្នាក់ខឹងសង្សាខ្លួន មានសង្សាថ្មី នៅក្នុងផ្ទះជួល ទាញ់កាំភ្លើងបាញ់ ២គ្រាប់គំរា.មស.ម្លា.ប់ បង្កឲ្យផ្អើលប្រជាពលរដ្ឋទាំងយប់

0
128

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​កងរាជអាវុធហត្ថ​ម្នាក់​បាន​ខឹង​នឹង​ស្រី​ស្នេហ៍​ដែល​មាន​ប្រុស​ថ្មី ក៏​ហៅ​មិត្ត​ភ័ក្ដិ​មក​ដល់ ហើយ​ក៏​ដក​កាំភ្លើង​បាញ់​ចំនួន​២​គ្រាប់​ផ្អើល​អស់​ប្រជាពលរដ្ឋ រហូត​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​ភ្លាម​ៗ​តែ​ម្តង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​សាមគ្គី​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ សាក់ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ស្នាក់​នៅ​ភូមិ​សាមគ្គី​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​បុរស​ដែល​បាញ់​២​គ្រាប់​នោះ​មានឈ្មោះ សុខ ចាន់​អ៊ិ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​អាវុធហត្ថ​ស្នាក់​នៅ​ភូមិ​គ្រឹះ​មួយ​កន្លែង ស្ថិត​នៅ​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រង​គ្រោះ​បានអោយ​ដឹង​ថា បុរស​ជន​បង្ក​ត្រូវជា​សង្សារ​ចាស់​របស់​នាង ដែល​បាន​ស្រលាញ់​គ្នា​អស់​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ ។ ហើយ​នៅ​មុន​ពេល​កើតហេតុ បុរស​ជា​សង្សារ​ចាស់​រូប​នេះ បាន​នាំ​គាត់​ទៅ​ហូប​អាហារ​នៅ​ភូមិ​គ្រឹះ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​រង​គ្រោះ​បន្ត​ថា បន្ទាប់​ពី​ហូប​អាហារ​រួច​ហើយ​ក៏​ត្រឡប់​មក​វិញ ហើយ​ត្រូវ​បាន​សង្សារ​ចាស់​រូប​នេះ​តាម​រករឿង​ដល់​ផ្ទះ​ជួល ដោយ​សារ​តែ​ឃើញ​គាត់​មាន​សង្សារ​ថ្មី​បើករថយន្ត​មួយ​គ្រឿង​មក​លេង​នៅផ្ទះ​ជួល​របស់​គាត់ ធ្វើ​ឲ្យ​បុរស​ជា​សង្សារ​ចាស់​រករឿង​ហៅ​អោយ​គាត់ (​នារី​រង​គ្រោះ​) ចេញ​មក​ខាងក្រៅ រួច​គំរាម​បាញ់​ស​ម្លា​.​ប់ ទើប​រូប​គាត់ និង​សង្សារ​ថ្មី​ភ័យ​មិន​ហ៊ាន​ចេញពី​ខាងក្នុង​ផ្ទះ​ទេ ស្រាប់តែ​សង្សារ​ចាស់​រូប​នេះ​បាន​ហៅ​មិត្ត​ភ័ក្ដិ​២​នាក់​ទៀត​មក​ដល់​បាញ់​២​គ្រាប់​គំរាម​ផ្អើល​ប្រជាពលរដ្ឋ និង​សង្សារ​ថ្មី​គាត់​ភ័យ ក៏​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ​តែ​ម្តង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ដោយសារ​គាត់​ទាក់ទង​សង្សារ​ថ្មី ព្រោះតែ​បុរស​ជា​សង្សារ​ចាស់​រូប​នេះ​មាន​គាត់​មួយ​ហើយ នៅ​ទៅ​មាន​ស្រី​ផ្សេង​ទៀត​រាប់​មិន​អស់​ទៀត ធ្វើ​អោយ​រូប​គាត់​សម្រេចចិត្ត​សុំ​បែក​គ្នា តែ​បុរស​សង្សារ​ចាស់​រូប​នេះ​មិន​ព្រម​ទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ប្រភព​ព័ត៌មាន​បុរស​ជា​កងរាជអាវុធហត្ថ​ដែល​ត្រូវជា​សង្សារ​ចាស់​នារី​រង​គ្រោះ​ខាងលើ​នេះ បានអោយ​ដឹង​ដែរ​ថា នារី​រង​គ្រោះ​គឺជា​ប្រពន្ធ​របស់​គាត់ ព្រោះ​គាត់​តែងតែ​ផ្គត់ផ្គង់​លុយកាក់​អស់​ជា​ច្រើន​មក​ហើយ ដោយសារ​គាត់​ស្រលាញ់​ទុកជា​អនាគត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​រូប​នេះ​បន្ត​ថា នៅ​វេលា​ម៉ោង​៤​ល្ងាច មុន​ពេល​កើតហេតុ រូប​គាត់​បាន​នាំ​ជន​រង​គ្រោះ​មក​ហូប​អាហារ​នៅ​ទីតាំង​កន្លែង​របស់​គាត់​រហូត​ដល់​ពេល​យប់ ហើយ​កំពុង​តែ​រស់នៅ​ជាមួយ​គ្នា​ក៏​ស្រាប់តែ​មាន​គេ​ឆាត​ហៅ​មក​ផ្ទះ​អោយ​ប្រញាប់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​រូប​នេះ​បន្ត​ទៀត​ថា នៅ​ពេល​នោះ​ស្ត្រី​រង​គ្រោះជា​សង្សារ​របស់​គាត់​ក៏​ត្រឡប់​មក​ផ្ទះ​ជួល​ភ្លាម​ៗ រូប​គាត់​ក៏​បាន​តាម​មក​ដល់​បន្ទប់​ជួល​ដែរ ស្រាប់តែ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​បើក​មក​ឈប់​នៅ​ខាង​មុខ​ផ្ទះ​ជួល​របស់​នាង ។ ពេល​គ្រានោះ​គាត់​ក៏​បាន​ស្រែក​ពី​ខាងក្រៅ​សួរ នៅ​ពេល​នោះ​ជន​រង​គ្រោះ​ចេញ​មក​ជួប​គាត់​បាន​បន្តិច រួច​ក៏​ទាញ​ទ្វារ​បិទ​ធ្វើ​អោយ​គាត់​ដឹង​ថា គេ​មាន​សង្សារ​ថ្មី ។ បន្ទាប់​មក គាត់​ក៏​បាន​ទាក់ទង​ទៅ​ហៅ​មិត្ត​ភ័ក្តិ​គាត់​២​នាក់​ទៀត ដើម្បី​មក​កន្លែង​កើតហេតុ លុះ​មិត្ត​ភ័ក្ដិ​មក​ដល់​ដោយសារ​តែ​ខឹង​ជំនួស​គាត់​ពេក ទើបបាន​បាញ់​ចំនួន​២​គ្រាប់ រួច​ក៏​គេចខ្លួន​បាត់​អស់ ចំណែក​គាត់​វិញ​រង់ចាំ​សមត្ថកិច្ច​មក​ដល់ ដើម្បី​ជួយ​ដោះស្រាយ​រឿង​របស់​គាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​ចំណុច​កើតហេតុ ហើយ​ក៏​បាន​ធ្វើការ​សួរនាំ រួច​ឃាត់​បុរស​សង្សារ​ចាស់​ខាងលើ យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ភ្លាម​ៗ តែ​ដោយសារ​បុរស​រូប​នេះ​ជា​កម្លាំង​អាវុធហត្ថ ទើប​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍ រង់ចាំ​ប្រគល់​អោយ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​វិញ នៅ​ថ្ងៃស្អែក ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ប្រភព កោះសន្តិភាព