ដូចដែលបងប្អូនប្រិយមិត្តបានទទួលជ្រាបរួចហើយ ចំពោះជុំវិញករណីលោកគ្រូបង្រៀនដែលជាប្តីដ៏ល្អម្នាក់ ត្រូវប្រពន្ធរៀបចំផែនការឲ្យសាហាយរបស់ខ្លួនបាញ់សម្លាប់ចោលគួរឲ្យអាសូរ កាលពីវេលាម៉ោងយប់កណ្តាលអធ្រាត្រ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ហើយនៅពេលនេះ ប្រពន្ធពុតត្បុតរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈជនដៃដល់ជាឃាតករ សមត្ថកិច្ចកំពុងតាមប្រមាញ់យកមកកាត់ទោសជាបន្ត ។
ចំពោះរឿងរ៉ាវដ៏មិននឹកស្មានសោះថា លោកគ្រូបង្រៀនដែលជាប្តីចិត្តធម៌ និងឪពុកដ៏ល្អរបស់កូនប្រុសស្រី២នាក់ ត្រូវស្លាប់ក្រោមស្នាដៃប្រពន្ធផិតក្បត់ដ៏ពិសពុលនេះផងដែរ បងប្រុសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Loeung Chanvicheth បានបង្ហោះសារជាមួយកំហឹងដ៏ឈឺចាប់ថា៖ «មីស្រីថោកទាបអាញទាយថានាងឯងគឺនាងឯងមែន នាងឯងសាហាវណាស់បងប្រុសសុខចិត្តធ្វើតាមគ្រប់យ៉ាងទោះបីឃើញនាងយកសាហាយមកដេកនៅផ្ទះក៏ដោយ ហេតុអីនាងឯងមកអោយសាហាយនាងឯងមកសម្លាប់….» ។
ដោយឡែក គណនីហ្វេសប៊ុកឈ្មោះ Narak Chea បានបង្ហោះថា៖ «យប់នេះជាយប់បូរជាសពលោកគ្រូ ក៏ជាយប់ដែលវែកមុខឃាតករឃើញដែរ ពេលនេះទាំងអស់គ្នាបានដឹងការពិតហើយ ហើយក៏ខ្លោចចិត្តចំពោះទង្វើដ៏សាហាវយង់ឃ្នង១នេះ។
អ្វីៗមិនអាចត្រឡប់ក្រោយបានទេ ខ្ញុំមានតែមើលសារល្អៗរបស់លោកគ្រូដែលតែងតែផ្ញើមកជារឿយៗ ហើយទឹកភ្នែកក៏ធ្លាក់ចុះមកដោយមិនអាចហាមបាន😓 ខ្ញុំពិតជាសោកស្តាយមនុស្សល្អដូចលោកគ្រូណាស់។ បើមានជាតិក្រោយ សូមកុំអោយលោកគ្រូអភ័ព្វដូចជាតិនេះ» ៕