ម្នាក់ៗគិតថាគាត់សតិមិនល្អ ក្រោយឃើញដើរស្ពាយការុងជិត ២០ឆ្នាំ ដល់ពេលបានជួបបងប្អូនវិញ ទើបដឹងថាក្នុងការុងនោះមានលុយជិត ២០លាន…

0
129

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
គូព្រេងមិនព្រាត់អាយុមិនអស់មិនស្លាប់(បែកគ្នា២០ឆ្នាំ)ពេលអស់កម្មបានជួបគ្នាវិញមានទាំងលុយ ?
បុរសម្នាក់ ឈ្មោះធី អាយុខ្ទង់៤០ឆ្នាំមានដើមកំណើតនៅ ភូមិរវៀង ឃុំកណ្តោលជ្រុំ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។បានបែកគ្នាជាមួយសាច់ញាតិបងប្អូន២០ឆ្នាំធ្លាក់ខ្លួនដើរ ពនេចរផ្សងវាសនា លើភពផែនដីគ្រប់ច្រកល្ហកយកវត្តនិងសាលាដំណាក់ ធ្វើជាផ្ទះស្នាក់អាស្រ័យ ។
ពេលថ្ងៃដើរសុំអាហារគេហូប ដោយមិនគិតថា ឆ្ងាញ់ពិសារអ្វីឡើយ ចំណែកទឹកវិញឲ្យតែឃើញចេះតែហូប មិនបានគិតថា ទឹកមានមេរោគឬយ៉ាងណានោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិតពិតជាការតស៊ូ ជាតិទើបជាទុក្ខ ពូធី ហាក់មានទេវតា តាមថែរក្សា រាងកាយរបស់គ្រប់យ៉ាង ក្នុងនោះសូម្បីតែឈឺ គ្រុនក្តៅក៏មិនដែលដែរ មួយថ្ងៃៗដឹងតែដើរផ្សងព្រេង ពីភូមិមួយទៅ ភូមិ ពីខេត្តមួយ ទៅខេត្តមួយ អ្វីដែលមនុស្សគ្រប់រូបមិនដឹងនោះ គឺពូធី បានសន្សំលុយដែលបានមកពី ការអាណិតស្រលាញ់ របស់បងប្អូនខ្មែរយើងឲ្យគាត់ គឺគាត់ទុកដាក់យ៉ាង ស្អាតរុំព័ទ្ធ មូលដូចបាល់ ស្ពាយដើរតាមខ្លួនគ្រប់ ពេលគ្មានអ្នកដឹងថាជាលុយនោះឡើយ ។ មនុស្សម្នាផង ទាំងឡាយតែងយល់ថា ពូធី ជាមនុស្ស មានសតិសម្បជញ្ញៈមិនគ្រប់គ្រាន់ម្លោះហើយថង់ទិព្វដែលគាត់ស្ពាយនោះគ្មានអ្នកចាប់អារម្មណ៍ទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយអស់កម្មអស់ពៀរវេរាកម្មចងក្នុងរយៈពេលជាង២០ឆ្នាំកន្លង ស្រាប់តែបងស្រី របស់ពូធី ចេះតែមានអារម្មណ៍នឹកភ្នកដល់ប្អូនប្រុសដែល ប្រាកដក្នុង ចិត្តថាបានស្លាប់យូរហើយ បើរស់មិនដឹងជានៅទីណាទេ ? ស្ត្រីរូបចំណាស់ នោះថា គាត់នឹកប្អូន ប្រុសប្រហែលជាង២ខែ នឹកខ្លាំង ស្រាប់តែឮ ដំណឹងថា ប្អូនប្រុសរបស់គាត់ មិនទាន់ស្លាប់ទេ គេឃើញ ឆ្គួតចិត្តដើររើសសំរាមស្ពាយថង់ដើរដេកតាមវត្តអារាមនិងផ្សារនៅម្តុំស្រុកកោះធំខេត្តកណ្ដាល។ឮដូច្នោះ ស្ត្រីដែលជា បងស្រី បង្កើតពូធី បានពិគ្រោះ យោបល់គ្នាជាមួយបងប្អូន និងកូន ប្រសារហើយក៏ ជិះម៉ូតូកង់បី ដើរស្វែងរកប្អូនប្រុស ចេញដំណើរពី ខេត្តត្បូងឃ្មុំ ទៅស្រុកកោះធំតែម្តងហើយបានជួបដូចក្តីប្រាថ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលឃើញប្អូនដំបូង អាណិតខ្លោចផ្សាជាពន់ពេក ដោយពូធី ដើរឆ្កឹះសំរាម និងដេកលើ ឥដ្ឋធ្វើជាផ្ទះគាត់ហូរទឹកភ្នែក ហើយប្រថុយចូលទៅ ជិតប្អូនប្រុសស្រែកហៅ ឈ្មោះ ចំណែកពូធី ក៏នៅចាំចងសម្លេងបង ស្រីបានផងដែរ ហើយក៏ឡើងជិះម៉ូតូកង់បី មករកវត្តដែលពូធីធ្លាប់ស្នាក់នៅនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូធី ក៏បង្គំថ្វាយ ព្រះសង្ឃ ជា ចៅអាវាស ប្រាប់ថា គាត់នឹងលា លោក គ្រូទៅស្រុក កំណើតវិញហើយ ជាហេតុធ្វើឱ្យ មហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះម្នាក់ៗ ក៏យល់ថា ពូធី ឆ្គួតចិត្ត មិនដឹងអ្វីទេ ។ តមកពូធី ប្រាប់ព្រះសង្ឃថា មិននឹងទៅ សូមជួយរាប់លុយ គាត់សិនចំនួន៣ការ៉ុងដែលស្ពាយ តាមខ្លួន ពេលនោះ ព្រះអង្គចៅ អធិការវត្ត ក៏ហៅ ញាតិញោមមក អោយជួយរាប់ កាលពីថ្ងៃទី២៩ខែ ឧសភាឆ្នាំ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពោលគឺ ប្រាក់ដុល្លា​មានចំនួន៨៣០​$ និងប្រាក់រៀលមានចំនួន​ ១៤,៤២០,០០០​៛​ដប់បួនលានបួនសែនពីរមុឺនរៀល ។
សូមបញ្ជាក់ថា ស្ត្រីត្រូវជា បងស្រី ពូធី បានរៀបរាប់ថា មូលហេតុដែល ប្អូនប្រុសរបស់គាត់ ចេញចោលផ្ទះ ដោយសារឳពុក របស់គាត់បាន ប្រពន្ធចុង ក្រោយ ហើយពូធី រស់នៅមិនចុះសម្រុងនិងគ្នា ក៏សុខចិត្ត ចេញពីផ្ទះ មិនបានប្រាប់អ្នកផ្ទះផងទេ ៕
ប្រភព: Vadthanak Preap