ខេត្តកណ្តាល៖ យោងតាមការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថាកាលពីព្រឹកថ្ងៃច័ន្ទ១២កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា គ.ស២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន
នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានប្រទះឃើញកុមារី០២នាក់ អង្គុយនៅការ៉ាសសាំងPTT ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ក្រោយមកបានផ្សព្វផ្សាយជូនដំណឹងតាមភូមិរួចហេីយ តែមិនទាន់រកសាច់ញាតិឃេីញ
នៅឡេីយទេ ឥលូវកម្លាំងសមត្ថកិច្ចបានថែរក្សាពួកគាត់ទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន ។ ដូច្នេះហើយសូមបងប្អូនប្រិយមិត្តជួយចែករំលែកដើម្បីរកសាច់ញាតិពួកគាត់ផង៕ ប្រភព៖ Khmer Note