កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញនូវសេចក្ដីប្រកាសជូនដំណឹង សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់ស្ទឹងសង្កែទាំងអស់ ឲ្យបានជ្រាបថា
ដោយមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើ ស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ
បណ្តាលឲ្យទឹកនៅអាងស្តុកទឹកទំបន់ពហុបំណងសេកសកទឹកឡើងខ្លាំង ដូច្នេះមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង
នឹងបើកទ្វារទឹកបន្ធូរស្ថានភាពទឹកតាមស្ទឹងសង្កែ ដូច្នេះនៅល្ងាច ឬយប់នេះ ទឹកនៅក្នុងស្ទឹងសង្កែទីរួមខេត្តបាត់ដំបង កំពស់ទឹកនឹងកើនឡើងខ្ពស់ អាស្រ័យដូចនេះសូមបងប្អូនមេត្តាមានការប្រុងប្រយត្ន័ខ្ពស់ សូមអរគុណ។
ទន្ទឹមនឹងហេតុការណ៍ដ៏អាក្រក់ខាងលើនេះដែរ ក៏មានគណនីហ្វេសប៊ុកផេកឈ្មោះ បាត់ដំបង ផ្ទះខ្ញុំ បានមានការលេីកឡេីងបញ្ជាក់ថា«នៅមាត់ស្ទឹងសង្កែ ពេលទឹកឡេីងនៅតាមមាត់ស្ទឹង ខ្ញុំឃេីញមានសត្វពស់ សត្វជាច្រេីន ជាពិសេសក្អែបធំៗ សូមបងប្អូនប្រុងប្រយ័ត្ន»។