មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់​ម្នាក់​បាន​ទាញ​កាំបិត​កា​.​ប់​អតីត​ប្រពន្ធ ដែលទើបលែងលះគ្នា បណ្តាល​ឱ្យ​រង​របួ.សធ្ង.ន់ រួចគេ.ចខ្លួនបាត់

0
147

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​អំពើ​ហិ.ង្សា​ដោយ​ចេតនា​មួយ​កើតឡើង ខណៈ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់​ម្នាក់​បាន​ទាញ​កាំបិត​កា​.​ប់​អតីត​ប្រពន្ធ បណ្តាល​ឱ្យ​រង​របួ.សធ្ង.ន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​នៅ​ក្នុងភូមិ​ត្បូង​ទឹក ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​។

សេចក្តីរាយការណ៍​បន្ត​ថា មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ខាងលើ​នេះ​ឈ្មោះ ស្រ៊​ន ពេជ្រ​រស្មី ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ មានមុខរ​បរជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ប្រើប្រាស់​កាំបិត​ចុង​ស្រួច​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ កួច មួយ​ហៀ​ក អាយុ​៣០​ឆ្នាំ អតីត​ជា​ប្រពន្ធ​ទើប​លែងលះ​គ្នា បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ចំ​ដៃ​ខាងឆ្វេង​ចំនួន​២​កាំបិត ដៃ​ខាងស្ដាំ​២​កាំបិត និង​ចំ​ក​ញ្ចឹ​ង​.​ក​ពី​ខាងក្រោយ​មួយ​កាំបិត ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន​មួ​កន្លែង នៅ​ក្នុងស្រុក​សណ្ដាន់ ចំណែក​ជន​បង្ក ក្រោយ​ពេល​ធ្វើ​សកម្មភាព​កា​.​ប់​ប្រពន្ធដើម​ដែល​ទើប​លែងលះ​គ្នា​រួច ក៏​រត់ឡើង​ជិះ​ម៉ូតូ​គេ.ចខ្លួន​បា.ត់​ស្រមោល​តែ​ម្តង​។ ចំពោះ​មូលហេតុ​នៅ​មិន​ទាន់​ដឹង​ឡើយ​ទេ​។ ប្រភព កោះសន្តិភាព