បុរសម្នាក់បាត់ខ្លួនជាង ២៨ឆ្នាំ ដល់ពេលកូនចៅរកឃើញ ក្នុងស្ថានភាពគួឲ្យសង្វេក ម្នាក់ៗទប់ទឹកភ្នែកមិនបាន ព្រោះតែរូបគាត់…

0
227

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បរទេស៖ ដូចដែលយើងគ្រប់គ្នាធ្លាប់បានដឹងហើយថា នៅក្នុងជីវិត ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សតែងតែជួបប្រទះនូវរឿងដែលនឹកស្មានពុំដល់ជាច្រើន ខ្លះរឿងល្អ ខ្លះទៀតរឿងអាក្រក់ ជាក់ស្ដែងបុរសអនាថាម្នាក់បានជួបនូវរឿងដែលនឹកស្មានមិនដល់ គឺគាត់បានជួបជុំក្រុមគ្រួសារ សាច់ញាតិ បងប្អូនឡើងវិញ បន្ទាប់ពីបាត់ដំណឹងសូន្យឈឹងរយៈពេលជាច្រើនឆ្នាំ ទាំងមិនដឹងសុខទុក្ខយ៉ាងណា។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បុរសនេះដើរហើរជាច្រើនកន្លែង ធ្វើឲ្យសាច់ញាតិពិបាកក្នុងការស្វែងរក ទោះប្រឹងប្រែងបែបណាក៏មិនទទួលបានផល ទើបតែកាលពីពេលថ្មីៗនេះទេ បានជួបជុំគ្នាវិញ ធ្វើឲ្យគ្រប់គ្នាទប់ទឹកភ្នែកមិនជាប់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
មជ្ឈមណ្ឌលគ្រប់គ្រងជនអនាថាមួយកន្លែងនាខេត្តឧថៃឋានី បានសហការគ្នាបញ្ជូនបុរសអនាថម្នាក់ ទៅឲ្យសាច់ញាតិគាត់វិញនៅឯខេត្តសុរ៉ាតឋានី ក្រោយពេលដែលគាត់បានរត់គេចមកអាស្រ័យនៅបរិវេណស្រុកក្នុងក្រុង ខេត្តឧថៃឋានីជាង ១០ឆ្នាំហើយ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កន្លងផុតទៅថ្មីៗនេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
អ្នកស្រីណាន់ ខេតប៊ុនសូភិតា ប្រធានគ្រប់គ្រងមជ្ឈមណ្ឌលជនអនាថាខេត្តឧថៃឋានី រួមជាមួយនឹងក្រុមអភិវឌ្ឍន៍សង្គម និងស្ថេរភាពរបស់មនុស្សជាតិខេត្តឧថៃឋានី និងអ្នកពាក់ព័ន្ធ បានចុះសាកសួរបរិវេណស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនាខេត្តឧថៃឋានី ដើម្បីបញ្ជូនខ្លួនបុរសម្នាក់ម្នាក់ ឈ្មោះ សាវ៉ាង សាវ៉ែកចាន់ ដែលជាអ្នកស្រុកដនសាក់ ខេត្តសុរ៉ាតឋានី
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ត្រឡប់ទៅក្រុមគ្រួសាររបស់គាត់វិញ នៅក្នុងទិដ្ឋភាពសោមនស្សរីករាយ រំជួលចិត្តជាខ្លាំង រវាងក្រុមគ្រួសារ និងសាច់ញាតិ ហើយពួកគេបានបានធ្វើដំណើរមកទទួលដោយខ្លួនឯង។ ដំណើររឿងហេតុដំបូងបានបញ្ជាក់ថា ខាងមជ្ឈមណ្ឌលគ្រប់គ្រងជនអនាថា បានទទួលដំណឹងពីប្រជាជនថា មានគេប្រទះឃើញមានបុរសម្នាក់អាយុប្រហែល ៥០ឆ្នាំមិនស្គាល់អត្តសញ្ញាណ ស្នាក់អាស្រ័យនៅបរិវេណស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនាខេត្តឧថៃឋានីជាង ១០ឆ្នាំមកហើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រោយការចុះសាកសួរបានឲ្យដឹងថា បុរសអនាថារូបនោះមានឈ្មោះថា សាវ៉ាង សាវ៉ែកចាន់ អាយុ ៥៣ឆ្នាំ មានស្រុកំណើតនៅឯផ្ទះលេខ ១០៦ ភូមិទី២ ឃុំដនសាក់ ស្រុកដនសាក់ ខេត្តសុរ៉ាតឋានី។ សភាពរូបរាងកាយនៅរឹងមាំល្អ ក្រៅពីបានប្រាប់ឈ្មោះទៅដល់ក្រុមភ្នាក់ងារហើយ គាត់ក៏មិនព្រមនិយាយអ្វីផ្ដល់ជាព័ត៌មាននោះឡើយទើបភ្នាក់ងារបានចុះស៊ើបអង្កេតបន្ថែម ទើបបានឲ្យដឹងថាគាត់មានម្ដាយឈ្មោះ ប៊ុននឿង អាយុ ៨៦ឆ្នាំ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រោយមកភ្នាក់ងារមជ្ឈមណ្ឌលជនអនាថា បានទាក់ទងទៅម្ដាយរបស់គាត់ ទើបបានឲ្យដឹងថា គាត់បានបាត់ខ្លួនចេញពីផ្ទះជាង ២៨ឆ្នាំមកហើយ មិនដឹងដើរដល់ទីណាខ្លះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ដោយកន្លងមក ម្ដាយ និងសាច់ញាតិ បងប្អូន បានព្យាយាមទាក់ទងទៅគាត់រហូត តែក៏មិនបានដំណឹងអស់រយៈពេលជាង ២៨ឆ្នាំមកហើយ តែមកសំចតនៅខេត្តខាងលើ ម្ដុំនេះជាង ១០ឆ្នាំហើយ។ ក្រោយពេល បានដំណឹងថា គាត់នៅមានជីវិតរស់នៅ ហើយស្ថិតនៅខេត្តឧថៃឋានីពួកគាត់ត្រេកអរយ៉ាងខ្លាំងក៏ទៅទទួលគាត់ត្រឡប់មកផ្ទះវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមរយៈរូបថតដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈលើបណ្ដាញសង្គម និងសារព័ត៌មាននានាបានបង្ហាញឲ្យឃើញថា ពេលមកដល់ដំបូង សាច់ញាតិរបស់បុរសអនាថា មកសួរបញ្ជាក់ជាមួយសំណួរខ្លះៗ ពេលសួររួចក៏ដឹងច្បាស់ថា គាត់ពិតជាសាច់ញាតិប្រាកដមែន ក៏ស្ទុះទៅឱបភ្លាមៗ អមជាមួយដំណក់ទឹកភ្នែកមិនអាចឃាត់បាន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ជាបងប្អូននឹងគ្នា ដែលឃ្លាតឆ្ងាយអស់ជាច្រើនឆ្នាំ ពេលជួបគ្នាទាំងមិននឹកស្មានដូច្នេះ អ្នកណាមិនរំភើប មិនស្រក់ទឹកភ្នែក ប៉ុន្តែតាមប្រភពដដែលបង្ហាញថា បុរសអនាថានោះហាក់មិនរជើបរំជួលចិត្តជាមួយក្រុមគ្រួសារនោះខ្លាំងទេ បានត្រឹមតែញញឹមធម្មតា រួចឡើងរថយន្តធ្វើដំណើរទៅស្រុកកំណើតវិញ តាមការអញ្ជើញរបស់សាច់ញាតិ។ ត្បិតថា ប្រភពមិនបានបញ្ជាក់មូលហេតុគាត់បានចាកចេញពីផ្ទះ ដោយសារមិនពេញចិត្តរឿងអ្វីមួយ ឬក៏មានបញ្ហាស្មារតីនោះ គ្រប់គ្នានៅតែអបអរសាទរចំពោះការជួបជុំគ្នានេះផងដែរ៕ អត្ថបទ Bizkh